ស្លៀកពាក់ ឬ Sleek Peak គឺជាគេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

១). អត្ថន័យរបស់យើង
គេហទំព័រស្លៀកពាក់ ផ្តោតទៅលើប្រធានបទដែលទាក់ទងនឹង សម្លៀកបំពាក់ ហេតុនេះយើងក៏ដាក់ឈ្មោះគេហទំព័ររបស់យើងបែបនេះ ។
រីឯ Sleek Peak វិញគឺមិនត្រឹមតែមានសូរអានស្រដៀងនឹងពាក្យ ស្លៀកពាក់ នោះទេ គឺជាក់ស្តែងពាក្យនេះមានអត្ថន័យរបស់វា ។ Sleek Peak មានន័យថា ចែងចាំង ត្រចះត្រចង់ដល់កំពូល ។ ពោលគឺ ស្លៀកពាក់គឺជាកន្លែងដែលផ្តល់នូវពត៌មាន និងចំណេះដឹងទាក់ទងនឹងការស្លៀកពាក់ដែលធ្វើឲ្យអាចធ្វើឲ្យការស្លៀកពាក់របស់អ្នកស្អាតដល់កំពូល ឬហៅថា Fashionista ។
២). គោលបំណង
ស្លៀកពាក់ (Sleek Peak) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ចែករំលែកនូវចំណេះដឹង និងពត៌មាន ដែលទាក់ទងទៅនឹងការស្លៀកពាក់ ឬ ហ្វាសិន (Fashion) រួមជាមួយនឹងការលើកស្ទួយការអាន តាមរយៈអត្ថបទក្នុងគេហទំព័រ ។
ស្លៀកពាក់យើងខ្ញុំ ចាប់អារម្មណ៍ឃើញថា វិស័យផ្នែកសម្លៀកបំពាក់នៅប្រទេសកម្ពុជា មានការរីកចំរើន បូករួមជាមួយ ប្រជាជនកម្ពុជាយើងសព្វថ្ងៃក៏មានចំណាប់អារម្មណ៍ លើសម្លៀកបំពាក់ និងការតុបតែងខ្លួនច្រើនជាងមុន ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់បណ្តាញសង្គម (Social Media) និងអ៊ុីនធឺណែត (Internet) នៅក្នុងប្រទេសកម្ពុជាក៏មានការរីកដុះដាលយ៉ាងខ្លាំង ដែលធ្វើឲ្យ ស្លៀកពាក់យើងខ្ញុំ ចង់ចាប់យកឱកាសនេះដើម្បីចូលរួមចំណែក លើកស្ទួយការអាន និងផ្តល់នូវចំណេះដឹងផ្នែកហ្វាសិន (Fashion)។


៣). ប្រវត្តិរបស់យើង
ស្លៀកពាក់ (Sleek Peak) កើតឡើងចេញពី នារី 2នាក់ ដែលមានសាវតាចេញពីផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ។ ធ្វើការផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ មិនមែនជាក្តីសុបិន្តដ៏ធំ និងចំណង់ចំណូលចិត្តរបស់ពួកយើងនោះទេ ។ ដោយម្នាក់មានចំណង់ចំណូលចិត្តផ្នែក ហ្វាសិន (Fashion) រីឯម្នាក់ទៀតរីករាយជាមួយនឹងទីផ្សារផ្នែកឌីជីថល (Digital Marketing) ។ ទោះបីជាយើងទាំងពីរនាក់មានចំណង់ចំណូលចិត្តខុសគ្នា ប៉ុន្តែពួកយើងមានគោលដៅរួម ហេតុនេះយើងក៏មានគំនិតបង្កើត ស្លៀកពាក់ ឡើង ។
យើងទាំងពីរកំពុងព្យាយាមសម្រេចនូវក្តីស្រមៃរបស់ពួកយើង ។ ហើយស្លៀកពាក់ បានក្លាយជាក្តីស្រមៃរបស់ ពួកយើង ។ យើងទាំងពីរសង្ឃឹមថា នាពេលអនាគតនឹងមានមនុស្សជាច្រើនចូលរួម ជាមួយនឹង ស្លៀកពាក់ ហើយក្លាយជាក្តីសុបន្តិរបស់ពួកគេផងដែរ ។
៤). ថ្លែងអំណរគុណ
ពួកយើងសង្ឃឹមថា អត្ថបទរបស់ ស្លៀកពាក់ អាចផ្តល់នូវចំណេះដឹង ស្តីពីហ្វាសិន (Fashion) និងការកំសាន្តដល់ទស្សនិកជនទាំងអស់គ្នា ។ សូមអរគុណសម្រាប់កាគាំទ្រ និង ការតាមដានទស្សនាអត្ថបទរបស់យើងខ្ញុំ ។ ហើយជាចុងក្រោយពួកយើងរីករាយក្នុងការទទួលមតិយោបល់ពីទស្សនិកជនទាំងអស់ដើម្បីធ្វើអភិវឌ្ឍន៍ និងស្តារការងាររបស់ពួកយើងឲ្យប្រសើរជាងមុនផងដែរ ។
