មកដល់ហើយ! មកដល់ហើយ! ក្នុងអត្ថបទនេះក្រុមស្លៀកពាក់ នឹងលើកយកសម្លៀកបំពាក់ក្នុងបទ ប៊័រ (Butter) របស់បុរសប្រជាប្រិយ ជេហូប (J-Hope) ដែលជាសមាជិកពូកែរាំជាងគេក្នុងក្រុម ប៊ីធីអេស (BTS) យកមកធ្វើការបង្ហាញ ។ មុននឹងចូលមើលសម្លៀកបំពាក់របស់ ជេហូប (J-Hope) យើងនាំគ្នាមកទស្សនាបទ Butter ខាងក្រោមជាមុនសិន 😁៖
ម៉ូតសំលៀកបំពាក់របស់សមាជិកក្រុមផេ្សងៗទៀត៖
តើ ជីមីន (Jimin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
តើ RM (Namjoon) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
តើ Suga នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
តើ JungKook នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
1. អាវស្មាធំ
ខ្សែក
ជេហូប (J-Hope) ពាក់ខ្សែកពណ៌មាស ដែលមានភាពលេចធ្លោជាមួយនឹងឈុតខ្មៅរបស់គាត់ ។ ខ្សែកនេះមានបន្តោងចំនួន3 ហើយខ្សែវែង ប៉ុន្តែគាត់ពាក់ដោយព័ទ្ធខ្សែ 2ជុំដើម្បីធ្វើឲ្យខ្សែខ្លី ។ ខ្សែកនេះជារបស់ប្រេនខ្ពស់ គឺ CHANEL ហើយត្រូវបានដាក់បង្ហាញក្នុងកម្មវិធីបង្ហាញម៉ូត Chanel Cruise 2021 រីឯតម្លៃរបស់វាវិញគឺប្រមាណ ៛6,199,400 ($1,521) ។


អាវ និងខោ
ក្នុងឈុតនេះ ជេហូប (J-Hope) ពាក់ឈុតខ្មៅទាំងអស់ ។ ដោយគាត់ពាក់អាវវាលគ្លៀក ដែលមានរង្វង់កស្រួច ឬយើងហៅថារង្វង់កអក្សរ V ហើយអាវនេះមានសាច់យឺតហើយ ផ្លេកៗ Blink ៗ តែម្តង ។ រីឯខោវិញមើលទៅធម្មតា ប៉ុន្តែជាក់ស្តែងសាច់ក្រណាត់មានជាងរលោង នៅពេលដែលត្រូវពន្លឺភ្លើង ធ្វើឲ្យខោនោះមើលទៅភ្លឺៗ ចាំងៗ ។
ហើយអ្វីដែលលេចធ្លោជាងគេនោះគឺអាវធំនេះតែម្តង ដែលមានស្មាស្រួច និងខ្ពស់ ។ អាវធំនេះជារបស់ប្រេន BALMAIN ហើយជាឈុតទី 36 (Look 36) ដែលត្រូវបានដាក់បង្ហាញក្នុងកម្មវិធី សម្លៀកបំពាក់បុរស់ សម្រាប់មុនរដូវស្លឹកឈើជ្រុះ ឆ្នាំ2021 (Balmain Pre-Fall 2021 Menswear) ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺ ជុងគូគ (JungKook) និង វី (V) ក៏ឃើញខ្ចីយកទៅពាក់ផងដែរ ។



2. ឈុតកីឡា
មួក
ក្នុងឈុតកីឡានេះ ជេហូប (J-Hope) បានពាក់មួកដែលមានសាច់ដូចសំឡីរបស់ប្រេន Casablanca ។ មួកនេះមានឈ្មោះថាPatch 6 Panel Bucket Hat ដែលមានតម្លៃប្រមាណ ៛1,222,700 ($300) ។


ខ្សែក
ខ្សែកបន្តោងធំរាងមូលនេះ មើលទៅដូចជាមានសរសេរថា Butter នៅលើនោះទៀតផង ។

អាវយឺត
អាវយឺតមានលេខ 81នេះជារបស់ប្រេន Mudidi ដែលមានឈ្មោះថា Oversize numbering t-shirt ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛203,800 ($50)។


ខោខ្លី
ខោខ្លីពណ៌បៃតងនេះមើលទៅដូចឈុតជាមួយនឹងអាវខាងលើអញ្ចឹង តែវាជារបស់ប្រេនផ្សេង គឺប្រេន PAIRING ដែលដូច ស៊ូហ្គា (Suga) ស្លៀកក្នុងបទប៊័រ (Butter) នេះអញ្ចឹងដែរ ។ ខោនេះមានឈ្មោះថា Training Half Pants ត្រូបានគេដាក់លក់ក្នុងតម្លៃប្រមាណ ៛521,700 ($128) ។


ស្រោមជើង
ពីក្បាលដល់ចុងជើង សូម្បីតែស្រោមជើងក៏ប្រេនដែរ ។ ស្រោមជើងនេះជារបស់ប្រេន CELINE ដោយ ស្រោមជើងឆ្នូត នេះត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛448,300 ($110) ។


ស្បែកជើង
ស្បែកជើងមានពណ៌និងក្រឡាបែបធម្មជាតិនេះ ក៏ជារបស់ប្រេន CELINE ដូចស្រោមជើងខាងលើដែរ ។ ដោយវាមានឈ្មោះថា Elliot low lace-up sneaker in “STRANDED IN THE JUNGLE” printed canvas ។ រីឯតម្លៃវិញ ប្រមាណ ៛2,160,200 ($530) ។


3. ឈុតស
នាឡិកាដៃ
នាឡិការដៃដែល ជេហូប (J-Hope) ពាក់ក្នុងឈុតនេះជារបស់ប្រេន Audemars Piguet ដែលមានឈ្មោះថា ROYAL OAK FROSTED GOLD SELFWINDING ។ តម្លៃរបស់វាវិញ ឃើញតួរលេខហើយចង់ងងឹតមុខគឺប្រមាណ ៛227,433,300 ($55,800) ។


អាវស
ក្នុងឈុតនេះសមាជិកដទៃពាក់អាវធំសឹងទាំងអស់គ្នា ដោយឡែក ជេហូប (J-Hope) វិញគឺពាក់អាវស កឌុប យ៉ាងសាមញ្ញហើយមូរដៃអាវឡើងលើ ដើម្បីបង្អួតនូវនាឡិកាដៃដ៏ មានតម្លៃ ។ អាវសនេះ ជារបស់ប្រេន TOM FORD ហើយមានឈ្មោះថា POPLIN SLIM FIT PIQUET PLASTRON EVENING SHIRT រីឯតម្លៃវិញ គឺប្រមាណ ៛3,240,300 ($795) ។


ខោស
ខោស នេះស៊ីគ្នាជាមួយអាវសខាងលើតែម្តង ដោយវាជារបស់ប្រេន TOM FORD ដូចគ្នាដែរ ។ ខោនេះមានឈ្មោះថា MENS ATTICUS TROUSERS ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ៛ 7,132,800 ($1,750) ។


ស្បែកជើង
ឈុតនេះពណ៌សមួយឈុតតែម្តង ហើយក៏ជារបស់ប្រេន TOM FORD ដូចគ្នាផងដែរ ។ ដោយស្បែកជើងនេះ មានឈ្មោះថា LEATHER CAMBRIDGE SNEAKER មានតម្លៃប្រមាណ ៛3,627,500 ($890) ។


4. ឈុតសខ្មៅ
ខ្សែក្រវ៉ាត់
ក្នុងឈុតនេះអ្វីៗសុទ្ធតែជាពណ៌ស និងខ្មៅ លើកលែងតែខ្សែក្រវ៉ាត់របស់ជេហូប (J-Hope) ដែលមានពណ៌ក្រហម ។ ខ្សែក្រវ៉ាត់ក្រហមនេះជារបស់ប្រេន CHANEL មានតម្លៃប្រហែល ៛6,937,100 ($1,702) ។


សម្លៀកបំពាក់
ជេហូប (J-Hope) ពាក់អាវកតាំងមានជ ជាមួយអាវកាក់ឌិនអង្កាំនៅជុំវិញកអាវ ដូចពាក់ខ្សែកអញ្ចឹង ។ ម៉ូតនេះមើលទៅដូចជាម៉ូតអាវ របស់មនុស្សស្រី គួរឲ្យស្រឡាញ់ ។ រីឯខោជើងវែងវិញ គឺមានម៉ូតចម្លែក គឺមានខ្សែរិត ជាកង់ៗ ។

5. ឈុតលឿង
សម្រាប់ឈុតចុងក្រោយ ជេហូប (J-Hope) លេចធ្លោខ្លាំងជាងគេ ជាមួយនឹងអាវធំក្រៅ និងខ្សែក្រវ៉ាត់ ដែលមានពណ៌លឿង ស្រស់ឆើតឆាយ ដូចពណ៌សក់អញ្ចឹង ។


យើងចាប់អារម្មណ៍ឃើញថា ក្រោយពីសង្កេតមើលម៉ូតសម្លៀកបំពាក់របស់សមាជិកក្រុម ប៊ីធីអេស (BTS) ទាំងអស់ ក្នុងបទប៊័រ (Butter) នេះ គឺជេហូប (J-Hope) ស្លៀកពាក់នូវសម្លៀកបំពាក់ដែលមានម៉ូតចម្លែកបែប High Fashion ឬអាចនិយាយបានថា ម៉ូតទំនើប និងលេងម៉ូតខ្លាំងជាងគេ ។ ចុះអ្នកវិញគិតយ៉ាងណាដែរ?
Leave a Reply