• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / CELEBRITY FASHION / តើ ជីមីន (Jimin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

តើ ជីមីន (Jimin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

August 5, 2021 by SLEEK PEAK

BTS ចេញបទថ្មីហើយ ប៉ុន្តែនរណាខ្លះនៅតែចូលចិត្តស្តាប់បទ  ប៊័រ (Butter) ? បើអញ្ចឹងនោះ តោះ! យើងនាំគ្នាមើល សម្លៀកបំពាក់របស់បុរសសម្លេងស្រួយ ប្រចាំ BTS ម្តង គឺ ជីមីន (Jimin)  ។ សម្រាប់អ្នកដែលរវល់ស្តាប់បទថ្មី ខានស្តាប់បទ ប៊័រ (Butter) នោះអាចទស្សនាខាងក្រោមបាន មុននឹងចូលមើលសម្លៀកបំពាក់របស់ ជីមីន 😁៖ 

ម៉ូតសំលៀកបំពាក់របស់សមាជិកក្រុមផេ្សងៗទៀត៖

តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

តើ RM (Namjoon) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

តើ Suga នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

តើ JungKook នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

1). អាវធំពណ៌ស

ក្រវិល

ក្នុងឈុតទីមួយនេះ ជីមីនពាក់គ្រឿងអលង្ការជាច្រើន ដោយរួមមានចិញ្ចៀន​ ខ្សែដៃ កងដៃ ខ្សែក ប៉ុន្តែ អ្វីដែលលេច ធ្លោជាងគេគឺ ក្រវិលរុំយោលរបស់ប្រេន  Chanel ។  ក្រវិលរុំយោលខ្សែ 2 នេះ ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛264,600 ($650) ។

ឈុតអាវធំ

ក្នុងឈុតនេះ សមាជិកក្រុម BTS ទាំងអស់ពាក់ឈុតពណ៌ខ្មៅសឹងតែទាំងអស់គ្នា ប៉ុន្តែ ជីមីន (Jimin) វិញពាក់ឈុត អាវធំ និងខោ ពណ៌ស មើលទៅលេចធ្លោតែម្តង ។ 

2). ឈុតកីឡា

គ្រឿងអលង្ការ

ក្នុងបទនេះ យើងនឹងឃើញ ជីមីន ពាក់ក្រវិលរបស់ប្រេន Chrome Hearts ដែលមានឈ្មោះថា TINY CROSS HOOP EARRING សឹងតែគ្រប់ឈុតឆាកតែម្តង ។ ដោយក្រវិលរុំយោល បន្តោងឈើឆ្កាង នេះត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛5,617,600 ($1,380) ។

អាវយឺត

ជីមីនពាក់អាវយឺតពណ៌ ស​ ដែលជារបស់ប្រេន Gucci ។ អាវនេះមានឈ្មោះថា T-shirt with Gucci Blade print ត្រូវបានដាក់លក់ក្នុងតម្លៃ ៛ 1,954,000 ($ 480) ។

អាវក្រហម

ឈុតក្រៅពណ៌ក្រហមដែល ជីមីនពាក់នេះជាប្រភេទអាវកីឡា របស់ប្រេន Lacoste ដែលយើងចំណាំដោយ និមិត្តសញ្ញាក្រពើនោះឯង ប៉ុន្តែអាវក្រៅដែលជីមីនពាក់នេះ ត្រូវបានអ្នករៀបចំសម្លៀកបំពាក់ (Stylish) កែច្នៃទៅលើនិមិត្តសញ្ញាប្រេននៅលើអាវនោះ ដោយដាក់នូវខ្សែពណ៌សរុំយោលពីលើ ។ អាវនេះមានឈ្មោះថា Lacoste x Ricky Regal Contrast Bands Piqué Zip Jacket ដែលជាម៉ូតដែល ប្រេន Lacoste  សហការជាមួយតារាចំរៀងដ៏ល្បី គឺលោក ប៊្រូណូម៉ាស (Bruno Mars) ។ ហើយអាវនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛​ 753,100  ($185) ។

ខោក្រហម

ខោខ្លីក្រហមនេះក៏ជារបស់ប្រេន Lacoste ដូចអាវក្រៅខាងលើដែរ ដោយវាមានឈ្មោះថា Men’s Lacoste x Ricky Regal Contrast Bands Piqué Shorts ។ ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛ 447,800 ($110) ។

ស្រោមជើង

ជីមីន (Jimin) ពាក់ប្រេនតាំងពីក្បាលដល់ចុងជើងតែម្តង គឺសូម្បីតែស្រោមជើងក៏ជារបស់ប្រេន Gucci ដែរ ។ ដោយស្រោមជើងពណ៌សនេះ មានឈ្មោះថា Cotton socks with anchor ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛ 692,000  ($170) ។

ស្បែកជើង 

ស្បែកជើងនេះក៏ជារបស់ប្រេន Gucci ដែរ ហើយវាមានឈ្មោះថា Men’s Gucci Tennis 1977 sneaker ដោយត្រូវបាន ដាក់លក់ក្នុងតម្លៃប្រមាណ ៛ 2,564,500 ($ 630) ។

3). អាវធំប្រផេះ

ក្រវិល

ដូចក្រវិលក្នុងឈុតខាងលើដែរ ដោយវាជារបស់ប្រេន Chrome Hearts ដែលមានឈ្មោះថា TINY CROSS HOOP EARRING ។ ក្រវិលរុំយោល បន្តោងឈើឆ្កាង នេះមានតម្លៃប្រមាណ ៛5,617,600 ($1,380) ។

វ៉ែនតាខ្មៅ

វ៉ែនតាខ្មៅដែល ជីមីន (Jimin) ពាក់នេះជារបស់ប្រេន Dior ហើយជាក់ស្តែង ម៉ូតនេះជារបស់នារីទេ ។ វ៉ែនតានេះមានឈ្មោះថា DIORSOSTELLAIRE1 ដែលត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛1,424,700 ($350) ។

អាវក្រៅ និងខោ

ឈុតអាវធំ និងខោពណ៌ប្រផេះនេះ ជារបស់ប្រេន Tom Ford ដែលមានឈ្មោះថា Shelton Suit​ ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛17,490,400 (4,296) ។

ស្បែកជើង

ស្បែកជើងកវែងនេះជារបស់ប្រេន Saint Laurent ដែលមានឈ្មោះថា WYATT ZIPPED BOOTS IN SMOOTH LEATHER ។ រីឯតម្លៃវិញគឺប្រមាណ ៛4,050,300 ($ 995) ។

4). ឈុតសខ្មៅ

គ្រឿងអលង្ការ

ក្នុងឈុតនេះ គ្រឿងអលង្ការដែល ជីមីនពាក់មានលក្ខណៈ លេចធ្លោជាងគេ គឺខ្សែក ដោយគាត់ពាក់លើ កអាវដែលធ្វើឲ្យមើលទៅដូចជាម៉ូតអាវអញ្ចឹង ។ ខ្សែកនេះជារបស់ប្រេន Alexander Mcqueen  មានឈ្មោះថា Oversize Chain Necklace ដែលត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛ 3622900 ($ 890) ប៉ុន្តែអស់ពីស្តុក ពីថ្ងៃតំបូងដែលបទ ប៊័រ (Butter) ចេញម្លេះ ។ 

រីឯក្រវិលវិញគឺជារបស់ប្រេន Chrome Hearts ដដែលដែលមានឈ្មោះថា TINY CROSS HOOP EARRING ដែលមានតម្លៃប្រមាណ ៛5,617,600 ($1,380) ។ មើលទៅក្រវិលនេះសាកសមសឹងតែគ្រប់ម៉ូតខោអាវ ដែលជីមីនពាក់ទៅហើយ ។

អាវ និងខោ

ឈុត នេះជីមីនពាក់អាវសវាលក្លៀក កតាំងដែលមានក្បាច់រចនា ជាមួយនឹងអាវសំណាញ់ពណ៌ខ្មៅដៃវែងពីក្រៅ ។ ហើយទនុយជាមួយខោខ្លីពណ៌ខ្មៅ ចង្កេះកៅស៊ូ មានសាច់រលោងៗ ទៅតាមភ្លើង ។ ខ្ញុំគិតថា សម្លៀកបំពាក់មួយឈុតនេះ បើដាក់ដាច់ដោយឡែកពីគ្នានោះ មានម៉ូតអត់ឡូយអីបន្តិច ហើយក៏មិននឹកស្មានថា ពេលពាក់ជាមួយគ្នាទៅសាកសមបែបនេះដែរ។ ពិតជាគួរឲ្យកោតសរសើរអ្នករៀបចំសម្លៀកបំពាក់ (Stylish) មែន ។ 

ស្បែកជើង

ជីមីន ពាក់ស្បែកជើងខ្មៅធំ មានម៉ូតក្រាស់ៗនិងរំលេចដោយក្រាប់ឌិនដែកនៅខាងមុខ ។ ស្បែកជើងនេះ ជារបស់ប្រេន Alexander Mcqueen ដែលមានឈ្មោះថា studded chunky sneakers ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛3,215,900 ($790) ។

5). ឈុតលឿង

ក្នុងឈុតនេះ ជីមីនពាក់ក្រវិលរុំយោលម៉ូតផ្សេង ជាមួយនឹងអាវធំរលេចដោយ​ កអាវពណ៌លឿង ឲ្យត្រូវគ្នាជាមួយនឹង សមាជិកក្រុម ។

អ្នកចាប់អារម្មណ៍ទេថា ក្នុងចំណោមសមាជិក ប៊ីធីអេស (BTS) ទាំងអស់ គឺមានតែ ជីមីន (Jimin) ទេ ដែលពាក់ក្រវិល រុំយោលច្រើនជាងគេ ក្នុងបទនេះ ។ តើអ្នកគិតយ៉ាងណាដែរចំពោះ ក្រវិលរុំយោលទាំងនោះ ? 

Filed Under: CELEBRITY FASHION

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved