• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / CELEBRITY FASHION / តើ RM (Namjoon) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

តើ RM (Namjoon) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

July 18, 2021 by SLEEK PEAK

ប៉ុន្មានខែកន្លងផុតទៅហើយ តើនរណានៅតែចូលចិត្តស្តាប់បទ ប៊័រ (Butter) ? លើកនេះក្រុមស្លៀកពាក់យើង សូមលើកយកសម្លៀកបំពាក់របស់ RM ឬ គីម ណាំជូន (Kim Namjoon) ដែលជា មេក្រុមរបស់ BTS និងជា សមាជិកដែលមានសម្លេងប្លែក ពីសមាជិក BTS ដទៃ ។ សម្រាប់អ្នកដែលខានស្តាប់បទនេះរាល់ថ្ងៃ យើងនាំគ្នាមកទស្សនាបទ Butter ខាងក្រោមជាមុនសិន មុននឹងចូលមើលសម្លៀកបំពាក់របស់ RM 😁៖ 

ម៉ូតសំលៀកបំពាក់របស់សមាជិកក្រុមផេ្សងៗទៀត៖

តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

តើ ជីមីន (Jimin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

តើ Suga នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

តើ JungKook នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

1. អាវស្មាធំ

ខ្សែក និងចិញ្ចៀន

ក្នុងឈុតទីមួយនេះ RM ពាក់ចិញ្ចៀនធំៗសឹងតែគ្រប់ម្រាមតែម្តង រីឯខ្សែកដែលRM ពាក់រំលេចជាមួយនឹងឈុតខ្មៅ វិញជារបស់ប្រេន Portrait Report ។ ខ្សែកនេះមានឈ្មោះថា Decadence Tom Fuxx Small Necklace ដែលត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛779,500 ($191) ។

អាវក្នុង និងអាវធំ

RM ពាក់ឈុតខ្មៅ ទាំងអស់ ដោយអាវខាងក្នុងមានម៉ូតដៃខ្លី ជាមួយនឹងកអាវវាលបែប ស៊ិចស៊ី ធ្វើឲ្យខ្សែកលេចធ្លោតែម្តង ។  ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺអាវធំដែល RM ពាក់ពីក្រៅតែម្តង ។ អាវធំនេះជារបស់ប្រេន  Balmain មានម៉ូតបែប high fashion ដោយវាបែបកូនកាត់រវាងអាវធំរលង់ (Oversize) ជាមួយនឹងអាវខ្លី (Crop top) មើលទៅនឹកដល់អាវធំសម័យ 1990 ។ អាវធំនេះជា ម៉ូតទី84 នៃម៉ូតប្រចាំរដូវក្តៅ2021 (Summer 21 Women & Men Run Way – Look 84) របស់ប្រេន Balmain នេះ។ 

2. ឈុតកីឡា

គ្រឿងអលង្ការ

ដូចសមាជិកដ៏ទៃដែរ RM ពាក់ខ្សែកធំបែប DJ ឬសេដ្ឋី 😁 ដែលជារបស់ប្រេន Louis Vuitton ដែលមានបន្តោង តំណាងឲ្យ ប្រេននេះផ្ទាល់ ។ ខ្សែកនេះមានឈ្មោះថា​ខ្សែកបន្តោងផ្កា LV (LV FLOWER PENDANT NECKLACE) ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛734,600 ($810) ប៉ុន្តែគេលក់អស់បាត់ទៅហើយ 😁 ។

អាវក្រហម

ឈុតអាវកីឡាក្រហមដែល ​RM  ពាក់នេះជារបស់ប្រេន Palm Angels មានឈ្មោះថា RED TRACK JACKET ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛1,493,700 ($366) ។ 

ខោក្រហម

ខោកីឡាក្រហមដែលឈុតជាមួយអាវខាងលើ ក៏ជារបស់ប្រេន Palm Angels ដែល​មានឈ្មោះថា RED TRACK PANTS រីឯតម្លៃវិញ គឺ ៛1,236,500 ($303) ។

ស្បែកជើង

RM ពាក់ស្បែកជើងពណ៌ឥន្ធនូ ដែលជាប្រេនខ្ពស់ គឺ Gucci ដែលស្បែកជើងនេះមានឈ្មោះថា Men’s Gucci Tennis 1977 GG Multicolour sneaker ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ  ៛2,652,600 ($650) ។

3. អាវធំពណ៌ស

អាវក្រៅ

ក្នុងឈុតនេះ RM ពាក់ឈុតបែបសាមញ្ញជាងសមាជិកក្រុមបន្តិច គឺពាក់អាវយឺតពណ៌ស កមូលពីក្នុង ជាមួយនឹងអាវក្រៅពណ៌ស ប៉ុន្តែប្រេនវិញនៅតែខ្ពស់ គឺ Tom Ford ។ អាវក្រៅនេះមានឈ្មោះថា Silk and cotton blouson jacket មានតម្លៃប្រមាណ ៛17,469,300 ($ 4,290) ។

4. ឈុតសខ្មៅ

គ្រឿងអលង្ការ និង វ៉ែនតាខ្មៅ 

RM ក្នុងឈុតនេះគួរឲ្យស្រឡាញ គឺខ្យូត (Cute) តែម្តង។ ដោយគាត់ពាក់នូវ ក្រវិលមូលពណ៌ខ្មៅរបស់ប្រេន Chanel ហើយជាពិសេសនោះ គឺវ៉ែនតាធំពណ៌ផ្កាឈូក ដែលជារបស់ Gucci តែម្តង ។ វ៉ែនតានេះមានឈ្មោះថា GG oversized metal sunglasses ដែលត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛2,174,900 ($534) ។

អាវ និងខោ

ឈុតរបស់ RM ក្នុងវគ្គនេះពាក់អាវស ជាមួយនឹងខោខ្លីពណ៌ខ្មៅមានខ្សែអៀម គឺដូចកុមារាអញ្ចឹង ធ្វើឲ្យនឹកដល់កាលរៀននៅបឋមសិក្សាជំនាន់ 1998 ។ ប៉ុន្តែបើយើងមើលឲ្យលម្អិតយើងឃើញថា RM មានពាក់អាវស្បៃពណ៌ខ្មៅពីក្នុងអាវសនោះទៀត រីឯខ្សែអៀមវិញ គឺម៉ូតភ្ជាប់ជាមួយនឹងខ្សែក្រវ៉ាត់ ។  

ស្បែកជើង

RM ស្លៀកខោខ្លី ហេតុនេះវាជាឳកាសល្អក្នុងការបង្អួតនូវស្បែកកវែង របស់ប្រេន  Givenchy ។ ស្បែកជើងនេះ មានឈ្មោះថា SQUARED CHELSEA BOOTS IN BOX LEATHER ដែលត្រូវបានលក់ក្នុងតម្លៃ ៛4,866,200 ($1,195) ។

5. ឈុតលឿង

ក្នុងវគ្គឈុតលឿងនេះ RM ពាក់ឈុតខ្មៅ តែអាវខាងក្នុងក្នុងវិញគឺពណ៌លឿងចែងចាំងតែម្តង ។ 

ក្នុងចំណោមឈុតទាំងអស់ ខ្ញុំគិតថា RM មើលទៅលេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍ជាងគេ ត្រង់ឈុតខោខ្លីដូចកុមារា ។ រីឯសម្លៀកបំពាក់ដែលមើលទៅនឹងក្លាយទៅជាភាពពេញនិយមនោះគឺ អាវធំក្នុងឈុតដំបូងគេ ដែលជារបស់ប្រេន Balmain ។ អាវធំនោះមានម៉ូតស្មាធំស្រដៀងជំនាន់ 90 ហើយម៉ូតស្មាធំនេះមើលទៅ ធ្វើឲ្យអ្នកពាក់មានរាងស្មាបើក និងសាច់ដុំធំ ដែលជាពិសេសធ្វើឲ្យបុរស ពាក់ទៅមានរាងមាំុសង្ហារតែម្តង ។   ចុះអ្នកវិញគិតថាគាត់ពាក់ឈុតមួយណាសមជាងគេ ? ជួយ Comment ម្នាក់មួយមក ។ 

Filed Under: CELEBRITY FASHION

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved