• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / CELEBRITY FASHION / តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

August 30, 2021 by SLEEK PEAK

Kim Tae-hyung ឬ វី (V) ជាបុរសមុខខ្យូតប្រចាំក្រុមប៊ីធីអេស (BTS) ។ លើកនេះក្រុមស្លៀកពាក់ នឹងនិយាយអំពី សម្លៀកបំពាក់របស់ វី (V) ថាតើមានប្រេនអ្វីខ្លះ ហើយម៉ូតខុសពីសមាជិកក្រុមយ៉ាងដូចម្តេចខ្លះ? មុននឹងចូលមើលសម្លៀកបំពាក់របស់ វី (V) យើងនាំគ្នាមកទស្សនាបទ Butter ខាងក្រោមជាមុនសិន 😁៖ 

1. អាវធំខ្មៅ

ក្រវិល

ក្នុងឈុតនេះ វី (V) ពាក់ក្រវិលពណ៌មាសចំនួន 2ម៉ូត សាកសមគ្នាជាមួយនឹងអាវកឌុបដែលមានពន្លឺចាំងផ្លេកៗ៖

  • ក្រវិលរំយោលដែលជារបស់ប្រេន Chanel មានឈ្មោះថា Chanel Chic Metal Strass CC Earrings ដែលមានលេខកូដ AB6077 ។ វាត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណ ៛2956400 ($725) ។
  • រីឯក្រវិលដែលមានរាងដូចកង គឺជារបស់ប្រេន AVEC Newyork ដែលមានឈ្មោះថា AVERY KNOT HOOP EARRING ដែលមានតម្លៃប្រមាណ ៛929,700 ($228) ។

ចិញ្ចៀន

ចំពោះចិញ្ចៀនដែលវី (V) ពាក់ក្នុងឈុតនេះមានចំនួន 4 គឺ៖

  • ចិញ្ចៀនម៉ូតច្រវ៉ាក់នេះជារបស់ប្រេន AVEC New York ដែលមានឈ្មោះថា ERES 3 TRIPLE PLAIN CHAIN RING ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛ 929,700 ($228) ។
  • ចិញ្ចៀនមានត្បូងនេះ ក៏ជារបស់ប្រេន AVEC New York ដូចគ្នា ដោយវាមានឈ្មោះថា YVES PAVE BAR OPEN RING មានតម្លៃប្រមាណ ៛1,337,500 ($328) ។
  • រីឯចិញ្ចៀនពណ៌ខ្មៅនេះវិញ ជារបស់ប្រេន Gucci ហើយវាមានឈ្មោះថា Icon thin band in white gold ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛1,998,100 ($490) ។
  • ចិញ្ចៀនទី 4 គឺមានត្បូងធំរាង4ជ្រុងចំកណ្តាល ហើយអមដោយក្បាច់ច្រវ៉ាក់សងខាង (មិនដឹងប្រភព ប្រសិនមានអ្នកដឹងសូមជួយចែករំលែកផង) ។

ខ្សែក

វី (V) ពាក់ខ្សែកច្រើនជាន់ ដោយក្នុងនោះមានមួយមានបន្តោងពណ៌ក្រហម ដែលជារបស់ប្រេន Gucci ដែលមានឈ្មោះថា Drop necklace with Interlocking G crystal heart ។ រីឯតម្លៃវិញគឺប្រមាណ ៛4,280,100 ($1,050)។

វ៉ែនតាខ្មៅ

វីពាក់វែនតាខ្មៅដែលមើលទៅមានក្បាច់ ដែលជាក់ស្តែងបើមើលពីខាងលើគឺវាជានិមិត្តសញ្ញាអក្សរ C របស់ប្រេន Chanel ដែលមានតម្លៃប្រមាណ ៛2,501,000 ($613.31)។ 

អាវកឌុប

អាវកឌុបដែលមានសាច់រលោង មានពន្លឺផ្លេកៗនេះត្រូវបានច្នៃ និងកាត់ដោយប្រេន LEMETEQUE ។ ប្រេន LEMETEQUE នេះក៏បានកាត់អាវរលោងរបស់ជីន (Jin) ដែលបានពាក់ក្នុងបទ Butter នេះផងដែរ ។   

អាវក្រៅ

អាវធំពណ៌ខ្មៅដែល មានសាច់រលោងនេះ ជារបស់ប្រេន Kimseoryong ដែលជាប្រេនរបស់កូរ៉េខាងត្បូង ។ អាវដែល វី (V)  ពាក់នេះជា ម៉ូតប្រចាំរដូវស្លឹកឈើជ្រុះ និងរដូវរងារឆ្នាំ 2020 (2020FW)

2. ឈុតកីឡា

ខ្សែក

ខ្សែកសំបកខ្យងពណ៌ចំរុះនេះ ជារបស់ប្រេន CELINE ។ ខ្សែកនេះមានឈ្មោះថា SAN ONOFRE NECKLACE ដែលត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛3,221,400 ($790)។ ឃើញខ្សែកនេះហើយ នឹកឃើញដល់គ្រឿងអលង្ការ ធ្វើពីសំបកខ្យង ដែលលក់នៅកំពង់សោមតែម្តង 😁។ 

អាវ

វី (V) ពាក់អាវយឺតពណ៌បៃតង ស្រដៀងអាវរបស់ ស៊ូហ្គា (Suga) ដែលពាក់ក្នុងបទ Butter ត្រង់ឈុតកីឡា ។ រីឯអាវក្រៅពណ៌លឿងវិញ មានឈ្នូតពណ៌បៃតងស៊ីគ្នាជាមួយនឹងអាវយឺតដែលពាក់ខាងក្នុង ។ អាវក្រៅនេះគឺជារបស់ប្រេន Palm Angels ដែលមានឈ្មោះថា YELLOW TRACK JACKET ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛1,545,500 ($379) ។ 

ខោ

ខោវិញគឺឈុតជាមួយនឹងអាវក្រៅពណ៌លឿងខាងលើ ដោយវាជារបស់ប្រេន Palm Angels ដូចគ្នា មានឈ្មោះថា YELLOW TRACK PANTS ហើយមានតម្លៃប្រមាណ ៛1,555,900 ($381.57) ។

ស្បែកជើង

ស្បែកជើងដែលមានក្រឡាស្បែកខ្លានេះជារបស់ប្រេន Gucci មានឈ្មោះថា Tennis 1977 Leopard-print Sneakers ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛2,649,800 ($649.83) ។

3. ឈុតទឹកក្រូច

វ៉ែនតាខ្មៅ

ក្នុងឈុតនេះ វី (V) ពាក់វ៉ែនតាខ្មៅ 2 ម៉ូតដូចខាងក្រោម

  • ម៉ូតមួយទៀតវិញមានពណ៌សាកសមជាមួយនឹងសម្លៀកបំពាក់ ដោយវាជារបស់ប្រេន Rieti មានឈ្មោះថា LACTEA RT4025 ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛484,100 ($118.73) ។ 
  • វ៉ែនតាស៊ុមធំពណ៌ទឹកដោះគោ នេះជារបស់ប្រេន Gucci ដែលមានឈ្មោះថា Oval-frame sunglasses ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛2,650,500 ($ 650) ។

ក្រវិល

ក្រវិលដែលមានរាងដូចកងនេះគឺក្រវិលដែល វី (V)ពាក់ក្នុងឈុតទីមួយ គឺជារបស់ប្រេន AVEC Newyork ដែលមានឈ្មោះថា AVERY KNOT HOOP EARRING ដែលមានតម្លៃប្រមាណ ៛929,700 ($228) ។

ចិញ្ចៀន

ក្នុងឈុតនេះ វី (V) ពាក់ចិញ្ចៀនដូចក្នុងឈុតទីមួយដែរ ៖

  • ចិញ្ចៀនម៉ូតច្រវ៉ាក់នេះជារបស់ប្រេន AVEC New York ដែលមានឈ្មោះថា ERES 3 TRIPLE PLAIN CHAIN RING ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛ 929,700 ($228) ។
  • ចិញ្ចៀនមានត្បូងនេះ ក៏ជារបស់ប្រេន AVEC New York ដូចគ្នា ដោយវាមានឈ្មោះថា YVES PAVE BAR OPEN RING មានតម្លៃប្រមាណ ៛1,337,500 ($328) ។
  • រីឯចិញ្ចៀនពណ៌ខ្មៅនេះវិញ ជារបស់ប្រេន Gucci ហើយវាមានឈ្មោះថា Icon thin band in white gold ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛1,998,100 ($490) ។

អាវនិងខោទឹកក្រូច

ក្នុងឈុតនេះ វី (V) ពាក់សម្លៀកបំពាក់លេចធ្លោជាងគេ គឺពណ៌ទឹកក្រូចតែម្តង ។ ឈុតនេះត្រូវបានច្នៃ និងកាត់ដោយប្រេន LEMETEQUE (រូបពី Instagram)

ស្បែកជើង

ក្នុងឈុតនេះ វី (V) ពាក់ស្បែកជើងរបស់  TOM FORD ដែលមានឈ្មោះថា LEATHER YORK CHAIN LOAFERS ហើយវាមានតម្លៃប្រមាណ ៛3,629,200 ($890) ។

4. ឈុតសខ្មៅ

មួក និង វ៉ែនតា

រូបថត Poster របស់វី (V) ដែលលេចធ្លោជាងគេ គឺរូបដែលពាក់មួកពណ៌សរបស់ប្រេន RUSLAN BAGINSKIY នេះតែម្តង ។ មួកនេះមានឈ្មោះថា DOUBLE CHAIN STRAP STRAW BOATER HAT ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛1,386,400 ($340)។

រីឯវ៉ែនតាវិញ ដូចក្នុងឈុតទី 1 ដែរ​គឺជារបស់ប្រេន Chanel ដែលមានតម្លៃប្រមាណ ៛2,501,000 ($613.31)។ 

ក្រវិល និងខ្សែក

វី (V) ពាក់ក្រវិលកងដែលមានគ្រាប់ឌិន របស់ប្រេន Aphrose ដែលមានឈ្មោះថា persona ball bead earring ដែលមានតម្លៃប្រមាណ ៛329,800 ($80.87) ។

រីឯខ្សែកវិញ វី(V) ពាក់ខ្សែក 2 ខ្សែដូចខាងក្រោម៖

  • ខ្សែកទី1 មានបន្តោងរាងមូលជារបស់ប្រេន Roaju ដែលមានឈ្មោះថា volume pendant necklace ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛145,200 ($35.62) ។
  • ខ្សែកទី2 មានបន្តោងកងតូចៗជាច្រើន ហើយវាជារបស់ប្រេន Bottega Veneta ដែលមានឈ្មោះថា ring detail necklace ហើយត្រូវបានលក់ក្នុងតម្លៃប្រមាណ  ៛1957323($480) ។

អាវ

វី (V) ពាក់អាវសវាលក្លៀក 2ជាន់ ដោយខាងក្នុងមានសាច់ក្រណាត់ស្បៃនិងមានម៉ូត កតាំង រីឯអាវខាងក្រៅវិញ ជារបស់ប្រេន Saint Laurent ដោយអាវនេះមានឈ្មោះថា Sleeveless striped tunic ត្រូវបានគេដាក់លក់ក្នុងតម្លៃ ប្រមាណ ៛2,443,400 ($599.21) ប៉ុន្តែត្រូវបានលក់អស់ពីស្តុកហើយ ។

ខោ សំពត់ និង ស្បែកជើង

ជាមួយនឹងឈុតពណ៌សពីចង្កេះដល់ក្បាល វី (V) ស្លៀកខោ សំពត់ និងពាក់ស្បែកជើងពណ៌ខ្មៅ ។ ខោខ្មៅជើងវែងនោះ មានរំលេចដោយឡេវកឹបសងខាង ហើយអាចទុកធ្វើម៉ូតឆែកចុងជើងបាន រីឯស្បែកជើងវិញ មើលទៅដូចជាស្បែកជើងរបស់ប្រេន Alexander McQueen ។

5. ឈុតលឿង

ក្នុងឈុតនេះ វី (V) ពាក់អាវធំពណ៌លឿងលេចធ្លោដូច ជេហូប (J-Hope) ក្នុងបទ Butter នេះដែរ ។ 

យើងចាប់អារម្មណ៍ឃើញថា វី (V) ភាគច្រើនពាក់ក្រវិលមួយចំហៀងតែប៉ុណ្ណោះ ។ ហើយបើប្រៀបធៀបជាមួយសមាជិកក្រុម វី (V) លេងម៉ូតវ៉ែនតាខ្លាំងជាងគេក្នុងបទនេះ ។ តើអ្នកពេញចិត្តវ៉ែនតាមួយណាជាងគេ?

Filed Under: CELEBRITY FASHION

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved