• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / FASHION ED / វិធីសាស្ត្រវាស់ខ្នាតខ្លួនរបស់អ្នក (សម្រាប់មនុស្សស្រី)

វិធីសាស្ត្រវាស់ខ្នាតខ្លួនរបស់អ្នក (សម្រាប់មនុស្សស្រី)

January 27, 2021 by SLEEK PEAK

សម្រាប់អ្នកដែលមានការលំបាកក្នុងការជ្រើសរើសសម្លៀកបំពាក់ដែលសមជាមួយរាង នោះអ្នកគប្បីដឹង ពីរង្វាស់ខ្លួនរបស់អ្នក ដើម្បីស្វែងយល់ ថាតើអ្នកមានរាងប្រភេទណា

“វ៉ាវ​!!! គាត់ម្នាក់នោះពិតជាស្អាតមែន ! ស្លៀកពាក់ក៏សម…. រាងក៏ស្អាតទៀត !…. ហេតុតែគេកើតមកស្អាត​….​”

ប្រសិនបើអ្នកធ្លាប់គិតបែបនេះ សូមឈប់គិតបែបនេះទៀតទៅ ។​ មនុស្សគ្រប់រូបកើតមក មានលក្ខណៈសម្បត្តិ ខុសៗគ្នា ហើយស្អាតប្លែកពីគ្នា ។​ យើងមិនអាចកំណត់ស្តង់ដាថា ទាល់តែខ្ពស់ ទើបស្អាត ទាល់តែចង្កេះតូច ទើបស្អាត ឬទាល់តែច្រមុះស្រួចទើបគេហៅថាស្អាតនោះទេ ។ 

អ្វីដែលធ្វើឲ្យមនុស្សម្នាក់មានរូបរាងលេចធ្លោនោះគឺ ការរៀបចំខ្លួនរបស់គេ ។ គឺគេដឹងថាគួររៀបចំខ្លួនបែបណា ជាពិសេស សម្លៀកបំពាក់ បែបណាទើបសមនឹងរាងរបស់គេ ។ 

សម្រាប់អ្នកដែលមានការលំបាក ក្នុងការជ្រើសរើសសម្លៀកបំពាក់ដែលសមជាមួយរាង នោះអ្នកគប្បីដឹង ពី រង្វាស់ខ្លួនរបស់អ្នក ដើម្បីស្វែងយល់ ថាតើអ្នកមានរាងបែបណា ពោលគឺប្រភេទរាងមួយណា ។ 

ក្នុងអត្ថបទនេះខ្ញុំនឹងបង្រៀនអ្នកវាស់ខ្លួនរបស់អ្នក ។ 

វាស់ដោយរបៀបណា?

ឧបករណ៍ដែលត្រូវការដើម្បីធ្វើការវាស់ទំហំដងខ្លួនគឺ ម៉ែតខ្សែរ ។ 

សូមកុំធ្វើការប៉ានស្មានទំហំខ្លួនរបស់អ្នក ឬ ជឿជាក់ការឆ្លុះកញ្ចក់ឲ្យសោះ ពីព្រោះកញ្ចក់អាចបំភ័ន្តភ្នែកយើងបាន ។ ជឿខ្ញុំទៅ ម៉ែតខ្សែរគឺជាឧបករណ៍ដែលស្រួលវាស់ដងខ្លួនជាងគេ ហេតុនេះ ទើបជាងកាត់ដេរ តែងតែប្រើប្រាស់ វាដើម្បីវាស់ខ្លួនរបស់អតិថិជន ។ អ្នកអាចប្រើប្រាស់ម៉ែតខ្សែរវាស់ ​ដោយខ្លួនឯង ឬប្រសិនបើមានពុកម៉ែបងប្អូន ឬមិត្តភ័ក្រជួយវាស់នោះ គឺកាន់តែប្រសើរ ពីព្រោះ មានកន្លែងមួយចំនួនដែល អ្នកពិបាកវាស់ដោយខ្លួនឯង ។ ដោយឡែក អ្នកគប្បីវាស់រាងរបស់អ្នកជារើយៗ ពីព្រោះរាងរបស់យើងរាល់គ្នា តែងតែមានការប្រែប្រួល អាចនឹងស្រកគីឡូ ឬឡើងគីឡូ ។ 

វាស់កន្លែងណាខ្លះ?

កន្លែងនៅលើដងខ្លួនដែលត្រូវវាស់មាន៖

  1. ស្មា
  2. ទ្រូង
  3. ចង្កេះ
  4. ត្រគៀក

វាស់យ៉ាងម៉េចទៅ?

  1. ស្មា

យើងមានវិធីសាស្រ្ត២ សម្រាប់វាស់ទំហំស្មា ដោយអាស្រ័យលើគោលបំណងនៃការវាស់ ៖

  • វាស់ដើម្បីស្វែងរកប្រភេទរាង៖ អ្នកត្រូវវាស់ជុំវិញស្មា ដោយដាក់ម៉ែតព័ទ្ធជុំវិញស្មា ត្រង់ចំនុចដែលមានទំហំធំជាងគេ ។​ ប្រសិនអ្នកវាស់ដោយខ្លួនឯង នោះចូរប្រយ័ត្នប្រយែងកុំ ឲ្យខ្សែម៉ែតវៀច ឬរអិលចុះ។ 
  • វាស់សម្រាប់សម្លៀកបំពាក់៖ ដំបូងអ្នកត្រូវឈរឲ្យត្រង់ខ្លួន ហើយបើកស្មាឲ្យត្រង់ ។ រួចយកម៉ែតខ្សែវាស់ពីចុងឆ្អឹងស្មាម្ខាងទៅម្ខាង ពីក្រោយខ្នង ។ 
  1. ទ្រូង

ដើម្បីវាស់ទំហំដើមទ្រូង អ្នកត្រូវព័ទ្ធខ្សែម៉ែតមួយជុំខ្លួន គឺពីក្រោយខ្នងមួយជុំ មកកាន់ដើមទ្រូងខាងមុខ ត្រង់ចំនុចដែលមានទំហំធំជាងគេ ដោយដាក់ខ្សែម៉ែតនៅក្រោមក្លៀក មិនវាស់បញ្ចូលទាំងដើមដៃនោះទេ ។ ចំនុចដែលគួរកត់សម្គាល់គឺ អ្នកគប្បីពាក់អាវទ្រនាប់ដែល ត្រូវទៅនឹងទំហំដើមទ្រូងរបស់អ្នក ជាសវាង អាវដែលមានកំណល់ធំ ។ 

  1. ចង្កេះ

សម្រាប់ចង្កេះអ្នកត្រូវព័ទ្ធខ្សែម៉ែតជុំវិញចង្កេះដូចគ្នា ប៉ុន្តែអ្នកត្រូវវាស់ត្រង់ចំនុចដែលតូចជាងគេនៃចង្កេះ ។ សម្រាប់រាងខ្លះគឺពិបាករកចំនុចនោះបន្តិច ។ ប៉ុន្តែអ្នកអាចចំណាំបានថា ចំនុចដែលតូចជាងគេនៃចង្កេះ គឺស្ថិតនៅលើផ្ចិតបន្តិច ហើយវាជាចំនុចដែលផុតពីឆ្អឹងជំនីរបស់អ្នក ។ 

  1. ត្រគៀក

ចំនុចសម្រាប់វាស់គឺស្ថិតនៅក្រោមឆ្អឹងត្រគៀកបន្តិច ដែលវាជាចំនុចដែលមានទំហំធំជាងគេ ។ ព័ទ្ធខ្សែម៉ែតត្រង់ចំនុចនោះ ជំុវិញគូទរបស់អ្នក ។

VDO Link​​

ក្រោយពីអ្នកស្គាល់រង្វាស់ខ្លួនរបស់អ្នកហើយនោះ អ្នកអាច ស្វែងរកប្រភេទរាងរបស់អ្នកបានតាមរយៈ តារាងសង្ខេបប្រភេទរាង ខាងក្រោម ៖ (ឬ អាចស្វែងយល់លំអិតក្នុងអត្ថបទ…………………)

សេចក្តីសន្និដ្ឋាន

អត្ថបទនេះផ្អែកទៅលើ ទ្រឹស្តីហ្វាសិន (Fashion) តែប៉ុណ្ណោះ ។ 

ចូរអ្នកចងចាំថា រូបសម្បត្តិគ្រាន់តែជាសំបកក្រៅ ហើយ អ្វីដែលសំខាន់គឺអ្នកមានសុខភាពល្អ និងក្តីសុខក្នុងចិត្ត ដែលយើងរាល់គ្នាតែងតែនិយាយថា “សុខកាយ សប្បាយចិត្ត” ។ ហេតុនេះខ្ញុំសង្ឃឹមថា អត្ថបទនេះអាច ផ្តល់ជាចំនេះដឹងផ្នែក ហ្វាសិន (Fashion) ដល់អ្នក ដោយមិនមានគំនាបអ្វីទៅលើរូបរាងរបស់អ្នក ។

Filed Under: FASHION ED

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved