• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / CELEBRITY FASHION / សម្លៀកបំពាក់របស់ IU ក្នុងបទ LILAC

សម្លៀកបំពាក់របស់ IU ក្នុងបទ LILAC

May 30, 2021 by SLEEK PEAK

តារាចំរៀងស្រី ដែលល្បីមួយទសវត្សរ៍ ហើយនោះគឺកញ្ញា អ៉ី ជីអ៊ុន (Lee Ji Eun) ឬត្រូវបានគេហៅថា អាយយូ (IU) បានចេញបទថ្មីនៅចុងខែមីនា ឆ្នាំ2021 កន្លងទៅនេះ ។ អាយយូ (IU) មានភាពល្បីល្បាញខ្លាំងនៅប្រទេសកូរ៉េខាងត្បួង អាចនិយាយបានថាជា ថេយលឺស្វីហ (Taylor Swift) ប្រចាំប្រទេសកូរ៉េផងដែរ ។ ក្នុងឱកាសឈានចូលវ័យ 30ឆ្នាំនេះ អាយយួ (IU) បានចេញនូវបទចំរៀងដែលមានចំណងជើងថា ឡាយឡាក់ (LILAC) ។ ហើយក្នុងអត្ថបទនេះ ក្រុមស្លៀកពាក់ (Sleek Peak) នឹងលើកយកសម្លៀកបំពាក់ទាំង 7 ឈុតដែល អាយយូ (IU) បានពាក់ក្នុងវីដេអូ បទឡាយឡាក់ (LILAC) នេះផងដែរ ។ សម្រាប់អ្នកដែលមិនទាន់បានស្គាល់ អាយយូ (IU) ឬមិនទាន់បានមើលវីដេអូបទ ឡាយឡាក់ (LILAC) តោះទៅមើលទាំងអស់គ្នា!  ៖

1. ឈុតបែប Retro

អាវក្នុង

ក្នុងឈុតទី1 នេះអាយយូ (IU) ពាក់អាវ3ជាន់ សមនឹងអាកាសធាតុរដូវផ្ការីកនៅកូរ៉េខាងត្បូង ។ ដោយអាវទីមួយគឺជាអាវសាច់ក្រណាត់ពណ៌សាច់បែបអ្នកធ្វើការ ។ អាវនេះជារបស់ប្រេន Dear K ដែលមានឈ្មោះថា  bishop sleeve blouse ត្រូវបានដាក់លក់ក្នុងតម្លៃ ៛433,000 ($107) ។

អាវកាក់

អាវកាក់ពណ៌លឿងសាច់ចាក់នេះជារបស់ប្រេន EN OR ។​ អាវនេះមានឈ្មោះថា​ LINE POINT KNIT VEST ត្រូវបានដាក់លក់ក្នុងតម្លៃ ៛540,200 ($133.39) ។

អាវក្រៅ​, សំពត់ក្រហម, ក្រវិល

អាវក្រៅប៉ោងស្មាក្រឡាការ៉ូនេះ ធ្វើឲ្យឈុតនេះលេចធ្លោ ជាងគេហើយមើលទៅបែបរ៉េត្រូ (Retro) តែម្តង ។ ហើយជាមួយនឹងសំពត់ពណ៌ក្រហម ដែលជាពណ៌ដែលពេញនិយមសម្រាប់ ម៉ូតរ៉េត្រូ ។ រីឯក្រវិលវិញ មានត្បូងរាងការ៉េ ពិតជាគួរឲ្យស្រឡាញ់ណាស់ ។ 

2. ឈុតពណ៌ស្វាយ

ក្រវិល

ក្នុងឈុតនេះ អាយយូពាក់ក្រវិលរបស់ប្រេន JESTINA ។ ក្រវិលនេះមានឈ្មោះថា WHITEMOND 14K Earrings (JJMBEQ1BS506W4000) ត្រូវបានដាក់លក់ក្នុងតម្លៃ ៛1,047,300 ($260) ។

កន្លាស់អាវ

នៅលើ​ កអាវរបស់ អាយយូ មានកន្លាសអាវរបស់ប្រេន Tatiana ដែលមានឈ្មោះថា Oldmoon Antique Pearl Brooch ត្រូវបានដាក់លក់ក្នុងតម្លៃ ៛251,100 ($62)។

អាវស្វាយ

អាវកឌុប ពណ៌ស្វាយនេះជារបស់ប្រេនខ្ពស់គឺ Gucci ។ អាវនេះមានឈ្មោះថា អាវសូត្រដៃវែង (long-sleeved silk shirt) ហើយតម្លៃរបស់វាគឺ ៛4,860,000 ($1,200) ។

សំពត់ស្វាយ

ដូចទៅនឹងអាវក្នុងឈុតនេះដែរ សំពត់នេះជារបស់ប្រេន Gucci មានឈ្មោះថា Tweed skirt with Horsebits។ រីឯតម្លៃរបស់វាគឺប្រមាណ ៛5,670,000 ($ 1,400) ។

3. ឈុតអាវត្របែបព្រៃ និងខោស

ក្រវិល

ក្រវិលដែល អាយយូពាក់ក្នុងឈុតនេះជារបស់ប្រេន Bulgari មានឈ្មោះថា FIOREVER EARRINGS ។ វាមានតម្លៃប្រមាណ ៛110,480,000 ($27,486) ។

អាវត្របែកព្រៃ និងខោស

វគ្គនេះ អាយយូរាំ ពាក់អាវសាច់សារូពណ៌ត្របែកព្រៃ ជាមួយនឹងខោពណ៌ស ។ ហើយខោនេះភ្ជាប់មកជាមួយនឹង ខ្សែក្រវ៉ាត់មានត្បូងពណ៌ស ដែលសមជាមួយនឹងក្រវិលរបស់ Bulgari ខាងលើតែម្តង ។ អាយយូ ក៏បានពាក់ឈុតនេះច្រៀងនៅលើឆាកផងដែរ ។ 

4. រ៉ូបជប់លៀងពណ៌ខ្មៅ

ក្រវិល

ក្នុងឈុតនេះ អាយយូពាក់ក្រវិលរំយោលមានបណ្តោងរាងបេះដូងធំមួយ ដែលសាកសមទៅនឹងឈុតពិធីជប់លាងតែម្តង ។ 

រ៉ូបខ្មៅ

រ៉ូបខ្មៅ នេះមានក្បច់រចនា ដែលមើលទៅដូចពាក់គ្រឿងអលង្ការអញ្ចឹង ។ រ៉ូបនេះជារបស់ប្រេន NBD ដែលមានឈ្មោះថា REVOLVE x NBD Gatsby Dress ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៛723,500 ($180) ។

5. ឈុតអាវស វៃគ្នា

អាវស 

ក្នុងឈុតនេះអាយយូពាក់ឈុតបែបវ៉ៃគ្នា ដូចក្នុងរឿងចិនសម័យមុនអញ្ចឹង ។ ដោយពាក់អាវ កឌុបពណ៌ស ជាមួយនឹងខោជើងធំសាច់ក្រណាត់ពណ៌ខ្មៅ ។ អាវដែលអាយយូពាក់នោះ ជារបស់ប្រេន THE BOONDOCK SAINTS ដែលមានឈ្មោះថា Vintage Collar Silk Shirt ត្រូវបានដាក់លក់ក្នុងតម្លៃ ៛884,300 ($220) ។

6. រ៉ូបខ្លីពណ៌ពងមាន់

រ៉ូបពណ៌ពងមាន់

រ៉ូបក្នុងឈុតនេះត្រូវបានច្នៃ និងកាត់ដោយ Danicheur ។ Denicheur បានច្នៃ និងកាត់ឈុតមួយចំនួនទៀតសម្រាប់ អាយយូពាក់ក្នុងកម្មវិធីចំរៀងចាក់ផ្សាយក្នុងទូរទស្សន៍ ហើយថែមទាំងច្នៃសម្រាប់បទចម្រៀងរបស់អាយយូ ផ្សេងទៀតផង ដូចជាក្នុងបទ Celebrity ជាដើម ។  

7. រ៉ូបផ្កាក្រហម

រ៉ូបផ្កាក្រហម

ក្នុងឈុតចុងក្រោយនេះ អាយយូ ពាក់រ៉ូបផ្កាក្រហម ដែលមើលទៅគឺស្តាយចិនជំនាន់ដើម ដោយរ៉ូបនេះជារបស់ប្រេន Alice + Olivia មានឈ្មោះថា Regan Puff Shoulder Tiered Floral Mini Dress ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៛1,154,300 ($285) ។

Filed Under: CELEBRITY FASHION

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved