
“ខ្ញុំចង់អោយពិភពលោកដឹងថាប្រសិនបើអ្នកចង់ទទួលបានពរជ័យ និងភាពស្មោះត្រង់ ចូរបំរើប្រជាជននិងសហគមន៍របស់អ្នក។ យើងត្រូវការអ្នកដឹកនាំប្រកបដោយភាពថ្លៃថ្នូរ ដែលធ្វើនូវអ្វីដែលគេបាននិយាយ ហើយមិនបោះបង់យុវជនរបស់គេឲ្យគ្មានជំរើស។ ព្រោះប្រសិនបើពួកគេគ្មានជំរើសនោះ ពួកគេនឹងប្រព្រត្តិអំពើរចោរកម្ម , ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងអំពើមិនល្អក្នុងសង្គមមួយចំនួនទៀត ។” ប្រសាសន៏របស់លោក James Maina Mwangi
ក្នុងសម័យ Covid19 នេះខ្ញុំបានចំណាយពេលតិចបំផុត ក្នុងការជ្រើសរើសសម្លៀកបំពាក់ប្រចាំថ្ងៃ ពីព្រោះថ្ងៃខ្លះវិញ គឺអាវឈុតដេកយប់ 24 ម៉ោងតែម្តង ។ យូរៗទៅ នៅផ្ទះឡើងលែងចង់ចេញក្រៅទៅហើយ ព្រោះខ្ជិលដូរខោអាវ ។ តើអ្នកណាខ្លះដែលដូចខ្ញុំអញ្ចឹងដែរ ?
ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេ ថាមានបុរសម្នាក់ គាត់មិនខ្ជិល ឬបោះបង់ស្ទីលរបស់គាត់ចោលឡើយ ទោះបីជាក្នុងដំណាក់កាល Covid19 ក៏ដោយ ។
បុរសម្នាក់នោះគឺលោក James Maina Mwangi ។ លោក James មានអាយុ 59 ឆ្នាំ មានស្រុកកំណើតនៅប្រទេស កេនយ៉ា ហើយគាត់ស្លៀកពាក់មានស្ទីលខុសប្លែកពីគេ ។ សំលៀកបំពាក់ដែលគាត់ស្លៀកពាក់ជារៀងរាល់ថ្ងៃ ដែលមានមួក អាវធំ ក្រវ៉ាត់ក ខោ ស្រោមជើង ស្បែកជើង គឺមានពណ៌លេច ភ្លឺ ហើយរស់រវើកតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ សំភារៈដែលគាត់ប្រើប្រាស់ ដូចជាប៊ិច ស្រោមទូរស័ព្ទដៃ នាឡិកាដៃ ក៏ឈុតជាមួយនឹងសម្លៀកបំពាក់របស់គាត់ផងដែរ ។
អត្ថបទទាក់ទង៖ ស្ទីលអាវភីស្សាម៉ារបស់តារាល្បីៗនៅទីសាធារណៈ
នេះគឺជាឈុតទ្រោះៗដ៏ឆើតឆាយរបស់លោក James





កាលពីឆ្នាំ 2018 លោក James បានធ្វើបទសម្ភាសន៍ខ្លីមួយជាមួយសារពត៏មាន BBC ទៀតផង ។ ដោយក្នុងបទសម្ភាសន៍នោះលោក James បានប្រាប់ BBC ថាគាត់មានអាវធំជាង 160 អាវ, មួកចំនួន 300 និងស្បែកជើងចំនួន 200 គូរ ទៀតផង ។ លោកនិយាយថា ដើម្បីឱ្យដូចរូបគាត់សព្វថ្ងៃនេះ អ្នកត្រូវបួងសួងព្រះឲ្យប្រទាននូវរឿង បីយ៉ាង គឺ រសនិយម, ការចេះជ្រើសរើស និងប្រាជ្ញា ។
ពណ៌សម្លៀកបំពាក់របស់គាត់ធ្វើឲ្យ មានភាពលេចធ្លោរយ៉ាងខ្លាំង មិនថានៅកេនយ៉ា ឬទីណានោះទេ។ មិនត្រឹមតែសម្លៀកបំពាក់របស់លោក ទេដែលមានភាពលេចធ្លោ កិច្ចការក្នុងសង្គមរបស់លោក ក៏មានភាពលេចធ្លោផងដែរ ។
លោក James មានប្រវត្តិជូរចត់កាលពីក្មេង ដោយគ្រួសាររបស់លោកមានជីវភាពលំបាក ។ លោកបានឈប់ពីការសិក្សានៅអាយុ ១២ឆ្នាំ ហើយលោកត្រូវបានគេសើចចំអក ព្រោះលោកមានសម្លៀកបំពាក់តែមួយកំផ្លេរ តែប៉ុណ្ណោះ ។ ទោះបីជាមានការសើចចំអកយ៉ាងណាក៏ដោយ លោកបានតាំងចិត្តថា ថ្ងៃមួយលោកនឹងក្លាយជាតារា ។
ក្រោយមកលោក James ត្រូវបានគេបោះឆ្នោតជ្រើសរើស ជាអ្នកសម្របសម្រួលយុវជន ដោយលោកមានភារៈកិច្ចមើលលើគម្រោងយុវជន ដែលគាត់បានចាប់ផ្តើម ដោយក្នុងនោះមានដូចជា លាងឡាន, ការដាំផ្កានិងកូនឈើ, ចរន្តអគ្គិសនីជនបទ និងគម្រោងជាច្រើនទៀត ។ គាត់បានបង្កើតការងារដល់យុវជនជាង ៦.៤ លាននាក់ គិតត្រឹមឆ្នាំ ២០០៦ រួមទាំងបង្កើតម៉ូដសម្លៀកបំពាក់ប្រចាំរបស់គាត់ជាង ២៥ ឆ្នាំកន្លងមក។
សម្លៀកបំពាក់របស់គាត់ខ្លះត្រូវបានច្នៃដោយជាងកាត់ដេររបស់លោក ហើយក្រណាត់ត្រូវបាននាំចូលពីក្រៅប្រទេសទៀតផង ។ អ្នកនឹងមិនអាចរកបាននៅតាមហាងលក់សំលៀកបំពាក់ទូទៅទេ។ ដូចដែលបានឃើញ នៅពេល Covid19 គាត់ថែមទាំងពាក់ម៉ាស់ ដែលឈុតទៅនឹងសម្លៀកបំពាក់ទៀតផង ។ ជាមួយនឹងសម្លៀកបំពាក់ជាច្រើនដែលលោកមាន លោកក៏បានអោយទៅសមាជិកព្រះវិហារ និងកុមារតាមចិញ្ចើមផ្លូវដែលត្រូវការ។

លោកបានមានប្រសាសន៍ថា “ខ្ញុំចង់អោយពិភពលោកដឹងថាប្រសិនបើអ្នកចង់ទទួលបានពរជ័យ និងភាពស្មោះត្រង់ ចូរបំរើប្រជាជននិងសហគមន៍របស់អ្នក។ យើងត្រូវការអ្នកដឹកនាំប្រកបដោយភាពថ្លៃថ្នូរ ដែលធ្វើនូវអ្វីដែលគេបាននិយាយ ហើយមិនបោះបង់យុវជនរបស់គេឲ្យគ្មានជំរើស។ ព្រោះប្រសិនបើពួកគេគ្មានជំរើសនោះ ពួកគេនឹងប្រព្រត្តិអំពើរចោរកម្ម , ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងអំពើមិនល្អក្នុងសង្គមមួយចំនួនទៀត ។”
នេះគឺជាកំរងរូបភាពឆើតឆាយទាំងស្រុងនៃខោអាវទាន់សម័យរបស់លោក James។
Leave a Reply