• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / CELEBRITY FASHION / សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA

សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA

October 4, 2021 by SLEEK PEAK

ទីបំផុត លីសា (Lisa) កូនពៅរបស់ ប្លេកភីង (Blackpink) បានចេញបទចម្រៀងដែលគាត់ច្រៀងម្នាក់ឯង (solo) ហើយ ។ បទនេះមានចំណងជើងថា ឡាលីសា (Lalisa) ដែលមានរយៈពេល 3 នាទីជាង ដោយក្នុងរយៈពេលនោះ លីសាបានស្លៀកសម្លៀកបំពាក់ទាំងអស់ចំនួន 14 ឈុត ។ ខាងក្រោមជាវីដេអូរបស់បទ ឡាលីសា (Lalisa) និងសម្លៀកបំពាក់ទាំង 14​ ឈុតរបស់គាត់ ៖

1. រ៉ូបខ្មៅ

ក្រវិល

ក្នុងឈុតនេះឃើញថា លីសា មិនមានពាក់គ្រឿងអលង្ការអ្វីច្រើនទេ គឺពាក់តែ កូនក្រវិលតូច 2 ជាមួយនឹង ខ្សែកធំដែលមានក្បាច់ច្រវ៉ាក់តែមួយប៉ុណ្ណោះ ។ ក្នុងចំណោមក្រវិលតូចទាំង2 នោះ មានមួយជារបស់ប្រេន Chrome Hearts មានឈ្មោះថា CROSS CUT OUT STUD EARRING ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛4,409,600 ($1,080) ប៉ុន្តែពណ៌មាសនេះត្រូវបានលក់អស់ពីស្តុកទៅហើយ នៅសល់តែពណ៌ប្រាក់ទេ ដែលមានតម្លៃទាបជាង គឺប្រមាណ ៛3,512,600 ($858)។

ខ្សែក

ខ្សែកច្រវ៉ាក់ធំមានត្បូងនេះ មើលទៅដូចជារបស់ប្រេន Tikoonz ។ ខ្សែកនេះត្រូវបានពាក់ដោយតារា Kpop ជាច្រើន ហើយវាមានឈ្មោះថា TIKOONZ ICED OUT រីឯតម្លៃវិញប្រមាណ ៛4,168,700 ($1,021) ។

រ៉ូប

រ៉ូបខ្មៅដែល លីសា (Lisa) ពាក់ក្នុងឈុតទីមួយនេះគឺជារបស់ប្រេន Giambattista Valli ។ រ៉ូបនេះត្រូវបានដាក់បង្ហាញ ក្នុង កម្មវិធីបង្ហាញម៉ូតសម្រាប់និទាឃរដូវឆ្នាំ2019 (Spring 2019 couture collection) ហើយឈុតនេះជា  ឈុតទី 18 (Look 18)។   

2. អាវធំរូបAnime

គ្រឿងអលង្ការ

លីសា មិនមានពាក់គ្រឿងអលង្ការអ្វីឡើយក្នុងឈុតនេះ ។ តែយើងចាប់អារម្មណ៍ឃើញថា លីសា មានពាក់អ្វីនៅនឹងក មិនដឹងថាជាខ្សែក ឬអាវនោះទេ ដោយវាមានត្បូងពណ៌ខៀវ ដែលសាកសមជាមួយនឹងពណ៌សម្លៀកបំពាក់ឈុតនេះ ។ 

អាវធំ

អាវធំដែលមានរូបតុក្កតា  Anime នេះជារបស់ប្រេន NO NAME ដែលមានឈ្មោះថា Saco REDO ។ អាវនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ​ ៛1,414,000 ($346) ។

សំពត់ខ្លី

សំពត់នេះជាឈុតជាមួយនឹងអាវធំខាងលើ ដោយវាជារបស់ប្រេន NO NAME មានឈ្មោះថា REDO Skirt ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛630,100 ($154)។

ស្បែកជើង

ស្បែកជើងកវែង កែងក្រាស់ របស់ប្រេន Marc Jacobs នេះសាកសមជាមួយនឹង សម្លៀកបំពាក់នេះតែម្តង ។ ស្បែកជើងនេះត្រូវបានដាក់បង្ហាញក្នុងកម្មវិធីបង្ហាញម៉ូតសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ 2016 ហើយជាស្បែកជើងក្នុងឈុតទី 21 (FALL 2016 READY-TO-WEAR​ – Look 21) ។ ស្បែកជើងនេះមានឈ្មោះថា “Kiki” Platform Buckle Boots ហើយវាមានតម្លៃប្រមាណ ៛20,859,000 ($5,100.00 )។ 

3. ឈុតរ៉ូបខ្មៅឌិនរំយោល

គ្រឿងអលង្ការ

ក្នុងឈុតនេះ ទាំងខ្សែក និងខ្សែដៃរបស់លីសា សាកសម ជាមួយនឹងរ៉ូបតែម្តង ។ លីសា ពាក់ខ្សែកខ្លីបែប Choker  ដែលមានខ្សែពណ៌ខ្មៅ និងដាំត្បូងជាជួរ រីឯខ្សែដៃវិញក៏មានម៉ូតប្រហាក់ប្រហែលគ្នាដែរ គឺចាំងផ្លេកៗ blink blink តែម្តង ។

រ៉ូបខ្មៅ 

រ៉ូបខ្មៅដែលមានឌិនរំយោលនេះជារបស់ប្រេន Alexandre Vauthier ។ ដើមឡើយរ៉ូបនេះមានដៃវែង តែត្រូវបានច្នៃឲ្យទៅជាវាលក្លៀក សម្រាប់ លីសា ។ រ៉ូបនេះជាឈុតទី 11 (Look 11) ដែលត្រូវបានដាក់បង្ហាញក្នុង កម្មវិធីបង្ហាញម៉ូតសម្រាប់ និទាឃរដូវឆ្នាំ2021 (SPRING 2021 COUTURE) ។

ស្បែកជើង

មិននឹកស្មានថា រ៉ូបដែលក្លាស៊ី (Classy) បែបនេះសាកសមជាមួយនឹង ស្បែកជើងឃ្លុបកវែង ចងខ្សែបែបនេះសោះ ។ ប្រសិនជាខ្ញុំវិញប្រាកដជាពាក់រ៉ូបជាមួយស្បែកជើងកែងជាមិនខានទេ ។

4. ឈុតស្វេគ

មួក

មួកដែល លីសា ពាក់ក្នុងឈុតស្វេគនេះជាទំនិញដែលក្រុមហ៊ុន YG ចេញលក់សម្រាប់បទ ឡាលីសា (Lalisa) នេះ។ មួកនេះមានឈ្មោះថា LISA BEANIE ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛94,600 ($23.14)​ ។ 

សម្លៀកបំពាក់

លីសាស្លៀកឈុតពណ៌ប្រផេះ ដែលមានសាច់យឺត ប្រភេទឈុតអាវមានមួក (Hoodie) ។ អ្វីដែលប្លែកនោះត្រង់ ដៃអាវ ព្រោះម៉ូតដៃអាវបែបនេះពិតជាថ្មីតែម្តង ។ 

ស្បែកជើង និងស្រោមជើង

លីសាពាក់ស្រោមជើងកវែង ហើយធ្វើស្ទីលជ្រួញបែបសិស្សសាលាជប៉ុន ហើយតាមពិតទៅស្រោមជើងនេះ មិនមានបិទដល់ប្រអប់ជើងនោះទេ គឺដូចស្នាប់ជើងអញ្ចឹង ។ រីឯស្បែកជើងវិញ ជារបស់ប្រេន Adidas ដែលមានឈ្មោះថា GRAND COURT SHOES ដែលត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛265,800 ($65) ។ 

5. ឈុតជិះម៉ូតូធំ

ខ្សែក

លីសា ពាក់ខ្សែកដែលមានបន្តោងឈើឆ្កាងធំមួយ ដែលជារបស់ប្រេន Chrome Hearts ដែលមានឈ្មោះថា Double Cross Pendant Necklace ។ ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛6,990,200  ($1,712.80)។ 

អាវក្រៅ

អាវក្រៅពណ៌ខ្មៅដែល លីសា ពាក់ជិះម៉ូតូនេះ ជារបស់ប្រេន Robert Wun ។ អាវនេះមានម៉ូតដូចតួរអង្គក្នុងហ្គេមអញ្ចឹង ហើយវាជាម៉ូតទី4 នៃម៉ូតរដូវស្លឹកឈើជ្រុះ និង រដូវរងារ ឆ្នាំ 2021 សម្រាប់នារី (A/W 21 WOMENSWEAR) ។   

អៀមខោ និងស្បែកជើង

អៀមខោ ដែលមានពណ៌ក្រហម ផ្លេកៗ (blink blink) នេះជារបស់ប្រេន Alexandre Vauthier ។​ វាជា ឈុតទី 9 (Look 9) នៃ ឈុតសម្រាប់និទាឃរដូវឆ្នាំ2021 (SPRING 2021 COUTURE) ។ រីឯស្បែកជើងវិញ គឺឈុតជាមួយនឹងអៀមនេះតែម្តង ។ 

ម៉ូតូ

លើកនេះសូមបង្ហាញលើសពីសម្លៀកបំពាក់បន្តិច ព្រោះ លីសា ជិះម៉ូតូឡូយពេក ។ ម៉ូតូនេះជារបស់ប្រេន 

Ducati ដែលមានស៊េរី  Ducati Panigale v4 sp ហើយមានតម្លៃប្រមាណ ៛151,330,000 ($37,000)។ 

6. ឈុតធ្វើការ

ខ្សែក

ជាមួយនឹងឈុតធ្វើការនេះ លីសា ពាក់ខ្សែកដែលមានត្បូងពីរជួរនេះ មើលទៅលេចធ្លោជាខ្លាំង ។ ដោយខ្សែកនេះ ជាប្រភេទម៉ូតសត្វពស់ (High jewelry serpenti) របស់ប្រេន  Bulgari ។ 

ចិញ្ចៀន

លីសាពាក់ចិញ្ចៀនចំនួន 3 វង់ ដោយមួយវង់ ក្នុងចំណោមនោះជាប្រភេទម៉ូតសត្វពស់ (High jewelry serpenti) របស់ប្រេន Bulgari ដូចជាមួយនឹងខ្សែកខាងលើផងដែរ ។

សម្លៀកបំពាក់

លីសាពាក់ខោអាវដូចអ្នកធ្វើការ គឺឈុតអាវធំខ្មៅ ខោជើងប៉ាត់ចង្កេះខ្ពស់ ជាមួយអាវស ក ឌុបរឹបរាងពីក្នុង ។ រីឯស្បែកជើងវិញ គឺស្បែកជើងកែងឃ្លុបប្រភេទ ផាំ (Pump) ។ អ្នកធ្វើការនៅការិយាល័យអាចយកស្ទីលនេះបាន 😁 ។ 

7. ឈុតរាំរបាំបង្គោល

ក្រវិល

លីសា មិនមានពាក់គ្រឿងអលង្ការអ្វីក្រៅពីក្រវិលទេ ។ ក្រវិលដែលលីសាពាក់ គឺមានម៉ូតរាងកង តូចល្មម ។ 

សម្លៀកបំពាក់

ក្នុងឈុតនេះ លីសាពាក់ឈុតរបស់ប្រេន Jean Paul Gaultier ។ អ្វីដែលនឹកស្មានមិនដល់នោះគឺ រ៉ូបនេះដើមឡើយគឺ វែងអូសដី តែត្រូវបានច្នៃទៅជាខ្លី យ៉ាងសាកសម្យសម្រាប់របាំបង្គោល (Pole Dance) នេះតែម្តង ។ រ៉ូបនេះជា ឈុតទី 169 (Look 169) ដែលប្រេននេះដាក់បង្ហាញក្នុងកម្មវិធីបង្ហាញម៉ូតប្រចាំនិទាឃរដូវ ឆ្នាំ2020 (SPRING 2020 COUTURE) ។

8. ឈុតក្រហមរាំលើវាលខ្សាច់

ចិញ្ចៀន

ចិញ្ចៀនដែល លីសា ពាក់នេះ ជារបស់ប្រេន Chrome Hearts ដែលវាមានឈ្មោះថា ចិញ្ចៀនឈើឆ្កាងផ្កា (FLORAL CROSS RING) ដែលត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛5,378,300 ($1,315) ។

ខ្សែក្រវ៉ាត់ពាក់ក

បើមិនចាប់អារម្មណ៍មើលទៅដូចជាម៉ូតរបស់អាវដែល លីសា ពាក់ ប៉ុន្តែតាមពិតវាជាខ្សែក្រវ៉ាត់ពាក់ក (Neck harness) ដែលជារបស់ប្រេន Sevali ដែលវាជាម៉ូតទី4 (Collection 4) របស់ប្រេននេះ។

ស្រោមដៃ

ថ្មីទៀតហើយ ! ក្នុងឈុតនេះ លីសាពាក់ស្រោមដៃវែង សឹងតែដល់ស្មា ។ អ្វីដែលគួរឲ្យភ្ញាក់ភ្អើល គឺជាក់ស្តែងវាគឺជា ស្បែកជើងកវែងរបស់ប្រេន Sevali ដែលត្រូវបានច្នៃឲ្យក្លាយទៅជាស្រោមដៃ ។ នឹកស្មានមិនដល់ទេមែនទេ?​ សូមកោតសរសើរអ្នករៀបចំសម្លៀកបំពាក់ (Stylish) របស់ ប្លេកភីង (Blankpink) តែម្តងព្រោះថា អ្វីក៏អាចច្នៃចេញបានដែរ ។ ស្រោមដៃ (ឬស្បែកជើង) នេះជាឈុតទី 4 (Look 4) នៃសំណុំម៉ូតទី3 របស់ប្រេននេះ ។ 

អាវយឺត

អាវយឺតដែល លីសា ពាក់ក៏ជារបស់ប្រេន Sevali មានឈ្មោះថា SUBURBIA T-SHIRT ដែលជាអាវរបស់សំណុំម៉ូតទី4 (Collection 4) របស់ប្រេននេះ។ រីឯតម្លៃវិញគឺប្រមាណ ៛1,870,900 ($457.17) ។

សំពត់

និយាយទៅសម្លៀកបំពាក់ក្នុងឈុតនេះគឺសុទ្ធតែជារបស់ប្រេន Sevali តែម្តង ព្រោះសូម្បីតែសំពត់ក៏អញ្ចឹងដែរ ។ សំពត់នេះមានឈ្មោះថា Deconstructed motorbike leather skirt ជា ឈុតទី 4 (Look 4) នៃសំណុំម៉ូតទី 3 from (Collection 3) របស់ប្រេននេះ ។ 

ស្បែកជើង

ស្បែកជើងកវែងស្បែកនេះជារបស់ប្រេន Demonica Cult ដែលមានឈ្មោះថា EMILY-377 ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛535,600 ($130.87) ។

9. ឈុតបែប Rock ជិះATV

ខ្សែក 

ក្នុងឈុតនេះ លីសា ពាក់ខ្សែកចំនួន 2 ខ្សែ ៖

  • ខ្សែកក្បាច់ច្រវ៉ាក់តូច របស់ប្រេន Givenchy ។ ខ្សែកនេះមានឈ្មោះថា G CHAIN LOCK NECKLACE ដែលមានតម្លៃប្រមាណ ៛ 6,890,000 ($1,682.54) ។ កុំច្រឡំជាមួយនឹងខ្សែកក្បាច់ច្រវ៉ាក់ធំជារបស់ប្រេន Celine ដែលលីសាពាក់ជាមួយឈុតដូចគ្នានេះដែរតែសម្រាប់រូបផ្សព្វផ្សាយ (Poster)។ ខ្សែកនោះមានឈ្មោះថា TEEN KNIGHT POEM CHAIN NECKLACE ហើយជាក់ស្តែងវាជាខ្សែករបស់បុរស ។ តម្លៃរបស់ខ្សែកនេះគឺប្រមាណ ៛7,146,600 ($1746) ។ ថាទៅម៉ូតស្រដៀងគ្នាតែខុសទំហំ ។ 
  • ខ្សែកដែលមានបន្តោងឈើឆ្កាងធំជារបស់ប្រេន Chrome Hearts ដែលមានឈ្មោះថា Double Cross Pendant Necklace ។ ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛6,990,200  ($1,712.80)។ 

អាវយឺត និងខ្សែក្រវ៉ាត់

ក្រៅពីជិះម៉ូតូធំ លីសា ថែមទាំងជិះ ATV  ទៀតផង ។ ក្នុងឈុតនេះលីសា ពាក់អាវយឺតដែលមានឈ្មោះថាThe clash rip it up out of control ។ អាវយឺតនេះជារបស់ប្រេន Screen Stars ចេញនាឆ្នាំ 1984 ដែលយើងអាចហៅបានថា ជាអាវយឺតបុរាណ ឬគេហៅថា វីនថេច (Vintage) ហើយប្រេននេះក៏មិនមានទៀតដែរនាពេលបច្ចុប្បន្ន ។ 

រីឯខ្សែក្រវ៉ាត់តូចរបស់ លីសា ក្នុងឈុតនេះ ជាប្រេន Celine មានឈ្មោះថា WESTERN 2 BELT, CEINTURON STRAP ។ ខ្សែក្រវ៉ាត់នេះជាក់ស្តែងជាម៉ូតរដូវរងារឆ្នាំ 2021សម្រាប់បុរស (MEN’S WINTER 2021) ហើយត្រូវបានលក់ក្នុងតម្លៃប្រមាណ ៛1,870,300 ($457 ) ។

ខោ 

សរុបមក ក្នុងឈុតនេះ  លីសា ពាក់ឈុតបុរសសឹងតែទាំងអស់ សូម្បីតែខោនេះ ក៏ជា ម៉ូតរដូវរងារឆ្នាំ 2021សម្រាប់បុរស (MEN’S WINTER 2021 – Look 9) របស់ប្រេន Celine ផងដែរ ។ 

ស្បែកជើង

ស្ទីលបែប Rock របស់ស្បែកជើងនេះ មើលទៅដូចជារបស់ប្រេន New Rock ។

ATV

ATV ដែល លីសា ជិះនេះជារបស់ប្រេន Polaris ប៉ុន្តែមិនដឹងថាជាសេរ៊ីមួយណាទេ ។ 

10. ឈុតផ្កាឈូកដុត

ក្រវិល

ក្នុងឈុតនេះលីសា ពាក់កូនក្រវិលតូច 2 ហើយក្នុងចំណោមក្រវិលតូចទាំង2 នោះ មានមួយជារបស់ប្រេន Chrome Hearts មានឈ្មោះថា CROSS CUT OUT STUD EARRING ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛4,409,600 ($1,080) ប៉ុន្តែពណ៌មាសនេះត្រូវបានលក់អស់ពីស្តុកទៅហើយ នៅសល់តែពណ៌ប្រាក់ទេ ដែលមានតម្លៃទាបជាង គឺប្រមាណ ៛3,512,600 ($858)។

ចិញ្ចៀន

ក្នុងឈុតនេះ លីសាពាក់ចិញ្ចៀន ដែលជារបស់ប្រេន Bulgari (Bvlgari) ចំនួន 4 វង់ ដោយមានឈ្មោះនិងលេខកូដសំគាល់ដូចខាងក្រោម៖

FIOREVER RING REF . 354512 ៖ ចិញ្ចៀននេះមានក្បាច់ផ្កា រីឯតម្លៃវិញគឺប្រមាណ ៛66,707,700  ($16,300) ។

FIOREVER RING​​​  REF . 354481៖ ចិញ្ចៀននេះស្រដៀងនឹងចិញ្ចៀនខាងលើដែរ ដោយមានផ្កានៅពីលើ ។ វាមានតម្លៃប្រមាណ ៛38,469,500 ($9,400) ។

B.ZERO1 RING REF . 323558 ៖ ចិញ្ចៀនម៉ូតសាមញ្ញនេះមានតម្លៃប្រមាណ ៛10,308,600 ($2,530) ។

អាវខ្លី

អាវខ្លី (Crop Top) ពណ៌សាច់ដែល លីសា ពាក់ខាងក្នុងនេះជារបស់ប្រេន Jonathan Simkhai ដែលមានឈ្មោះថា

ribbed knitted top ហើយត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណ ៛904,400 ($221)។

អាវក្រៅ

អ្វីដែលលេចធ្លោជាងគេក្នុងឈុតនេះគឺអាវក្រៅរបស់ប្រេន  Isabel Marant នេះតែម្តង ។ អាវនេះជាឈុតទី36 (LOOK 36) ដែលបានដាក់បង្ហាញក្នុង កម្មវិធីបង្ហាញម៉ូតសម្រាប់និទាឃរដូវ និងរដូវក្តៅឆ្នាំ 2021 (Spring – Summber 2021) ។ អាវក្រៅនេះមានឈ្មោះថា Vifeli Jacket ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛22,631,500 ($5,530)។

ខោខ្លី

ខោខ្លីនេះ មានម៉ូតចងខ្សែសងខាង មើលទៅស្រដៀងខោក្នុងឈុតទី2 ដែល លីសា ស្លៀកក្នុង បទ Ice Cream ដែលជារបស់ប្រេន ALESSANDRA RICH ។ តែជាក់ស្តែងខោទាំងពីរមានប្រេនខុសគ្នា ដោយក្នុងបទនេះ វាជាខោរបស់ប្រេន Pony Stone មានឈ្មោះថា PONY TALES រីឯតម្លៃវិញគឺប្រមាណ៛572,900 ទៅ ៛593,400 ($140.00 – $145.00) ។ និយាយទៅម៉ូតខោ 2 នេះពិតជាដូចគ្នាណាស់ ។ 

ស្បែកជើង

លីសាពាក់ស្បែកជើងកែងពណ៌ផ្កាឈូកដុត ដែលសាកសមជាមួយនឹងអាវក្រៅ ។ ស្បែកជើងនេះជារបស់ប្រេន Alessandra Rich ដែលមានឈ្មោះថា Pumps In Fuxia Satin In Pink ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛​2,676,500 ($654) ។ 

11. ឈុតបែបបុរាណ

គ្រឿងលម្អក្បាល

ដង្កៀបមានផ្កាតូចៗដែល លីសា ពាក់លំអលើក្បាលសងខាងមុខនេះជារបស់ប្រេន SARRAN ។ គ្រឿងលម្អដែល លីសាប្រើប្រាស់មាន 2 ប្រភេទគឺ POOD-SORN” NO.001 និង “POOD-SORN” NO.009។

ម្កុដ

ម្កុដនេះជារបស់ប្រេន​ Prapakas ដែលត្រូវបានច្នៃដោយយកគំរូតាមម្កុដបុរាណ ។ ម្កុដនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛554,500 ($136.09) ។

ក្រវិល

ក្នុងឈុតនេះលីសា ពាក់កូនក្រវិលតូច 2 នេះទៀតហើយដែលមានមួយជារបស់ប្រេន Chrome Hearts មានឈ្មោះថា CROSS CUT OUT STUD EARRING ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛4,409,600 ($1,080) ប៉ុន្តែពណ៌មាសនេះត្រូវបានលក់អស់ពីស្តុកទៅហើយ នៅសល់តែពណ៌ប្រាក់ទេ ដែលមានតម្លៃទាបជាង គឺប្រមាណ ៛3,512,600 ($858)។

ចិញ្ចៀន

ចិញ្ចៀនដែល លីសា ពាក់ទាំងពីរវង់ជារបស់ប្រេន Bulgari ។ 

SERPENTI SEDUTTORI RING (REF . 358090) ៖ មានតម្លៃប្រមាណ ៛36,423,200 ($8,900) ។

Serpenti Seduttori 18K Rose Gold, Pavè Diamond & Rubellite Ring៖ មានតម្លៃប្រមាណ ៛28,647,500 ($ 7,000) ។

សម្លៀកបំពាក់

សម្លៀកបំពាក់នេះត្រូវបានច្នៃសម្រាប់ លីសា ដោយក្រុមហ៊ុន ASAVA ហើយគេបានច្នៃដោយ យកគំរូពី សម្លៀកបំពាក់បុរាណ ។ 

ស្បែកជើង

ក្នុងឈុតនេះ លីសា ពាក់ស្បែកជើងពណ៌មាស ដែលជារបស់ប្រេន Gianvito Rossi ហើយមានឈ្មោះថា BIJOUX រីឯតម្លៃវិញ គឺប្រមាណ ៛3,662,800 ($895) ។

12. ឈុតខ្មៅលាយមាស

ចិញ្ចៀន

ចិញ្ចៀនដែល លីសា ពាក់ទាំងពីរវង់ជារបស់ប្រេន Bulgari ។ 

SERPENTI SEDUTTORI RING (REF . 358090) ៖ មានតម្លៃប្រមាណ ៛36,423,200 ($8,900) ។

Serpenti Seduttori 18K Rose Gold, Pavè Diamond & Rubellite Ring៖ មានតម្លៃប្រមាណ ៛28,647,500 ($ 7,000) ។

អាវ

ក្នុងឈុតនេះ លីសាសពាក់អាវកាក់ពណ៌ខ្មៅ រំលេចដោយក្បាច់ពណ៌មាស របស់ប្រេន Vivienne Westwood ។ អាវនេះមានឈ្មោះថា Black satin corset with metallic gold pattern ដែលជាឈុតសម្រាប់និទាឃរដូវ និងរដូវក្តៅឆ្នាំ 1992 ។ រីឯតម្លៃដែលត្រូវបានដាក់លក់នាពេលបច្ចុប្បន្នវិញគឺប្រមាណ ៛24,080,600 ($5,884.07) ។

ស្បែកជើង

ក្នុងឈុតនេះ លីសា ពាក់ស្បែកជើងរបស់ប្រេន  Dr. Martens ដែលមានឈ្មោះថា JADON MAX X-GIRL CANVAS PLATFORM BOOTS មានតម្លៃប្រមាណ ៛900,300 ($220) ។

13. ឈុតកាក់មាស

អាវ សំពត់ និងគ្រឿងលំអក្បាល

មួយឈុតនេះមើលទៅស្មានតែរ៉ូប តាមការពិតគឺអាវ និងសំពត់ដាច់ពីគ្នាសោះ ។ វាជារបស់ប្រេន Paco Rabanne ហើយជាឈុតទី 25 (Look 25) ក្នុង កម្មវិធីបង្ហាញម៉ូត និទាឃរដូវឆ្នាំ 2021 (Spring RTW 2021 collection) ។ 

ស្បែកជើង

លីសា ពាក់ស្បែកជើងកែងពណ៌មាស ដូចឈុតខាងលើដែរ គឺវាជារបស់ប្រេន Gianvito Rossi មានឈ្មោះថា BIJOUX ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛3,662,800 ($895) ។ 

14. ឈុតស្វេគពណ៌ស

ក្នុងឈុតចុងក្រោយនេះ លីសាស្លៀកសម្លៀកបំពាក់បែបស្វេគ ពណ៌ស ដែលមានរំលេចដោយឌិន ផ្លេកៗ blink blink  ។ រីឯស្បែកជើងវិញ គឺកវែងពណ៌ខ្មៅ ហើយមើលទៅដូចជារបស់ប្រេន Dr. Martens ។ អ្វីដែលប្លែកនោះគឺ លីសាពាក់ខ្សែកខ្លី (Choker) គុជខ្យង ព្រោះមិននឹកស្មានថាខ្សែកម៉ូតនេះសាកសមជាមួយស្ទីលស្វេគសោះ ។ សរុបមក ឈុតនេះមើលទៅគឺមានស្ទីលស្វេគបែបនារី Elegant ។  

ឈុតដែលលីសាពាក់សុទ្ធតែជារបស់ប្រេនខ្ពស់ ហើយម៉ូតប្លែកៗតែម្តង ។ និយាយទៅពាក់ឈុតស្រីក៏ស្អាត ឈុតរបស់បុរសក៏សមទៀត ។ តើអ្នកពេញចិត្តឈុតមួយណាជាងគេ? ម៉្យាងវិញទៀត ជនរួមជាតិខ្មែរយើងបានបង្ហាញនូវមតិយោបល់ជាច្រើនទៅឈុតបុរាណដែលលីសាពាក់ ។ តើអ្នកគិតយ៉ាងណាដែរចំពោះឈុតនោះ?

Filed Under: CELEBRITY FASHION

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved