• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / CELEBRITY FASHION / សម្លៀកបំពាក់របស់ Rosé (Blackpink) ក្នុងបទ On the Ground (នៅលើដី)

សម្លៀកបំពាក់របស់ Rosé (Blackpink) ក្នុងបទ On the Ground (នៅលើដី)

March 30, 2021 by SLEEK PEAK

ទីបំផុតការទន្ទឹមរង់ចាំរបស់អ្នកគាំទ្ររបស់ Blackpink បានមកដល់ហើយ។ Rosé ដែលជារាជនីសម្លេង ប្រចាំក្រុម Blackpink បានចេញបទចំរៀងដែលច្រៀងម្នាក់ឯង (Solo) មានចំណងជើងថា On the Ground  (នៅលើដី) ។ សម្រាប់ ក្រុមស្លៀកពាក់ (Sleak Peek) យើងវិញ គឺរង់ចាំមើលសម្លៀកបំពាក់របស់ Rosé ពាក់តែម្តង ។ មើលវីដេអូបទ On the ground រួច យើងនាំគ្នាក្រឡេកមើលឈុតទាំង 10 ដែលRosé ពាក់ក្នុងបទនេះ ទាំងអស់គ្នា ៖

1. ឈុតរ៉ូបពណ៌ស៊ីជម្ពូ

ចិញ្ចៀន

Rosé ពាក់ឈុតដែលមានចិញ្ចៀន ៥វង់ នេះសឹងតែគ្រប់ឈុតឆាកក្នុងបទនេះ ។ ចិញ្ចៀននេះជារបស់ប្រេន JustLoveR ហើយមានឈ្មោះថា Valentine Ring Set ។ ឈុតចិញ្ចៀននេះត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛235,900 ($58.07) ។

រ៉ូបពណ៌ស៊ីជម្ពូ

រ៉ូបនេះជារបស់ប្រេន Alex Perry ហើយត្រូវបានដាក់បង្ហាញក្នុងកម្មវិធីបង្ហាញម៉ូត Resort 2019 ។ រ៉ូបនេះមានឈ្មោះថា អេឡេណា (ELENA) ដែលមានតម្លៃលក់ប្រមាណ ៛16,434,800 ($4,046) ។

អាវស្បែក

មិននឹកស្មានថា ពាក់អាវរ៉ូបជាមួយអាវស្បែកសមគ្នាទេមែនទេ? ដោយបូកផ្សំជាមួយនឹងស្បែកជើងកវែង និងកន្សែងរុំក ពណ៌ខ្មៅនោះ ធ្វើឲ្យឈុតនេះពិតជាសាកសមយ៉ាងខ្លាំ។ អាវស្បែកពណ៌ខ្មៅដែលយើងឃើញនេះជារបស់ប្រេន Saint Laurent មានឈ្មោះថា 

អាវជិះម៉ូតូ (MOTORCYCLE JACKET IN PLUNGED LAMBSKIN) ដែលត្រូវបានដាក់លក់ក្នុងតម្លៃ ៛20,269,400 ($4,990) ។ 

ស្បែកជើងកវែង

ស្បែកជើងពណ៌ខ្មៅ កវែង កែងក្រាស់(បែបPlatform) នេះជារបស់ប្រេន Darker Wavs ដែលមានឈ្មោះថា BASSLINE TRAITOR BOOTS ។ វាមានតម្លៃប្រមាណ ៛519,900 ($128) តែមិនមានក្នុងស្តុកទៀតទេ ។

ឡានស

នៅក្នុងឈុតដែលRosé ពាក់រ៉ូបពណ៌ស៊ីជម្ពូនេះ យើងឃើញមានឡានពណ៌សនៅខាងដែលកំពុងឆាបឆេះ​ (ដោយសារខ្ញុំស្តាយឡានពេក អញ្ចឹងសុំបែកប្រធានបទបន្តិច 😅😅) ។ ឡាននោះជារបស់ក្រុមហ៊ុន LINCOLN ដែលមានម៉ាក Sedan Stretch Limo (យើងហៅកាត់ថា Limo) ។ 

2. ឈុតខ្មៅអាវប៉ោងស្មា

អាវ

ក្នុងឈុតទី២នេះ គឺខ្មៅសុទ្ធតែម្តង ។ អាវវាលក្លៀកដែលRosé ពាក់នេះមានប្រេន David Koma ដែលជាអ្នកច្នៃម៉ូតនៅចក្រភពអង់គ្លេស ។ អាវនេះមានឈ្មោះថា Crystal Embroidered DK Patch Bodysuit ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៛7,134,000 ($1,756) ។

ដៃអាវប៉ោងៗ

ដៃអាវធំ ពណ៌ខ្មៅរាងប៉ោងៗនេះគឺជាស្រោមដៃដែលមានរាងដូចដៃអាវ សម្រាប់ពាក់ពេលរងារ ។ ដៃអាវ ឬស្រោមដៃនេះគឺជាការច្នៃម៉ូតដ៏ប្លែក របស់ម៉ាក Moncler ។ ស្រោមដៃនេះត្រូវបានដាក់បង្ហាញក្នុង កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់របស់ប្រេន Moncler Genius – 2 Moncler 1952  សម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ២០២០ (Fall 2020 ready to wear) ។

ស្បែកជើងកវែង

ស្បែកជើងកែងក្រាស់(Platform) នេះស្រដៀងម៉ូតស្បែកជើងដែលRosé ពាក់ក្នុងឈុតទី១ដែរ តែខុសត្រង់ម៉ូតក្នុងឈុតទី២នេះ គឺបែបកែងដាច់។ ស្បែកជើងនេះជារបស់  Lamoda ហើយមានឈ្មោះថា  ស្បែកជើងកវែងកែងខ្ពស់ (So High Thigh High Platform Boots) ។ ស្បែកជើងនេះមានតម្លៃ ៛426,500 ($105) ។

3. ឈុតបែបវីរៈនារី

អាវវីរៈនារី

អាវភ្លឺផ្លេកៗ ប្លីងៗ​(blink blink) មានស្បៃពីក្រោយ នេះជារបស់ប្រេន Cong Tri ហើយជារ៉ូបជាម៉ូត

និទាឃរដូវ និងរដូវក្តៅសម្រាប់ឆ្នាំ ២០២០(Spring Summer 2020) ។ អាវនេះឈ្មោះ FEATHER-EMBELLISHED CAPE AND BODYSUIT មានតម្លៃ ប្រមាណ ៛48,744,000 ($12,000) ។

សំពត់

ដោយអាវដែលRosé ពាក់ក្នុងឈុតនេះមានរាងដូចឈុតហែលទឹក ហេតុនេះRosé ស្លៀកសំពត់ខ្លីពីលើ ដើម្បីបិទបាំងនូវភាពសិចស៊ី ។ សំពត់នេះមានរាងវ៉ាល់បន្តិច ភ្លីសេ បន្តិច ដោយមានចាប់ភ្លី ហើយសាច់ក្រណាត់វិញ ខុសគ្នាពីអាវ ប៉ុន្តែសមគ្នាយ៉ាងខ្លាំង ដោយសំពត់នេះមានពណ៌ភ្លឺផ្លេកៗ ដូចអាវអញ្ចឹង ។  

  1. ឈុតរ៉ូបស្លាបមាន់

ក្រវិល

ក្រវិលរំយោលនេះជារបស់ប្រេន Alessandra Rich មានឈ្មោះថា  Rich crystal drop earrings ដែលត្រូវបានដាក់លក់ក្នុងតម្លៃ ប្រមាណ ៛2,028,000 ($500) ។

រ៉ូបស្លាបមាន់

រ៉ូបនេះជារបស់ប្រេនរ៉ូបកូនក្រមុំរបស់អ្នកច្នៃម៉ូតកូរ៉េខាងត្បូង ដែលប្រេននេះមានឈ្មោះថា Bridal Kong ។ ហើយរ៉ូបដែល Rosé ពាក់នេះជាម៉ូត និទាឃរដូវ និងរដូវក្តៅសម្រាប់ឆ្នាំ ២០២១(Spring Summer 2021)។

សំពត់

សំពត់ផ្កាខ្លីនេះជារបស់ប្រេន Haleia ដែលមានឈ្មោះថា Floral Lace Detailed Ruffled Mini Skirt ហើយត្រូវបានលក់ក្នុងតម្លៃចន្លោះពី ៛4,610,400 ($1,135) ទៅ ៛5,073,400 ($1,249) ។

5. ឈុតទី៥: រ៉ូបពណ៌ត្របែកព្រៃ

ចិញ្ចៀន

ចិញ្ចៀននេះជារបស់ប្រេន JustLoveR ហើយមានឈ្មោះថា Valentine Ring Set ។ ឈុតចិញ្ចៀននេះត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛235,900 ($58.07) ។

រ៉ូប

រ៉ូបពណ៌ត្របែកព្រៃនេះជាស្នាដៃរបស់អ្នកច្នៃម៉ូតសម្លៀកបំពាក់ឈ្មោះ Jean Paul Gaultier ។ ហើយរ៉ូបនេះជា ម៉ូតទី 151 (Look 151) សម្រាប់ម៉ូតនិទាឃរដូវ ឆ្នាំ2020 (Spring 2020 couture) ។ 

អាវក្រៅ

ផ្គួបជាមួយអាវរ៉ូបប្រណិតនេះ Rosé ពាក់អាវក្រៅដែលមានម៉ូតបែប Bomber Jacket ដែលមានសរសេរអក្សរថា “F-Division’s Crew” នៅលើដៃអាវ និងផ្នែកខាងមុខ ។ 

ស្បែកជើងកវែង

ស្បែកជើងពណ៌ខ្មៅ កវែង កែងក្រាស់(បែបPlatform) នេះជារបស់ប្រេន Darker Wavs ដែលមានឈ្មោះថា BASSLINE TRAITOR BOOTS ។ វាមានតម្លៃប្រមាណ ៛519,900 ($128) តែមិនមានក្នុងស្តុកទៀតទេ ។

  1. ឈុតទី៦: ស្វេគ

អាវយឺត

អ្នករៀបចំសម្លៀកបំពាក់ (Stylish) របស់ Rosé បានច្នៃអាវយឺតនេះឲ្យខ្លី ហើយសំយេះស្មាមួយចំហៀង ។ អាវមានរូបសត្វកូអាឡានេះជារបស់ប្រេន RE/DONE ហើយមានឈ្មោះថា 

Classic “Adopt a Koala” Tee ដែលត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ៛501,600 ($124) ។

អាវក្រៅ

អាវរោមសត្វនេះជារបស់ប្រេន ANDTHEOTHER ដែលមានឈ្មោះថា អាវរោមសត្វពណ៌ស្វាយស្រាល(Light purple fancy colour fur coat) ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃ ៛677,600 ($168) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្បែកជើងកវែង

ស្បែកជើងពណ៌ខ្មៅ កវែង កែងក្រាស់(បែបPlatform) នេះដូចទៅនឹងក្នុងឈុតទី១ដែរ ដោយវាជារបស់ប្រេន Darker Wavs ដែលមានឈ្មោះថា BASSLINE TRAITOR BOOTS ។ វាមានតម្លៃប្រមាណ ៛519,900 ($128) តែមិនមានក្នុងស្តុកទៀតទេ ។ 

7. ឈុតទី៧: បែបប្រណិតពណ៌ខ្មៅ (Elegant)

មួក

ក្នុងឈុតនេះ Rosé ពាក់មួកធំពណ៌ខ្មៅមើលទៅកាចតែម្តង ។ មួកធំៗបែបនេះ មានភាពពេញនិយម ថ្មីៗនេះ ជាពិសេសសម្រាប់អ្នកលេងម៉ូតសម្លៀកបំពាក់ (Fashionista) និងអ្នកចូលចិត្តថតរូប ។ 

អាវ

Rosé ពាក់អាវខ្មៅដែលមានកម៉ូត រំភើយប៉ាក់ពីមុខ ហើយមានឌិនរំលេចពីលើរំភើយនោះថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ អាវនេះមានម៉ូតចំហមុខ និងភ្លីសេ ពីក្រោម ដែលនៅពេលដែលពាក់ជាមួយនឹងខោខ្លីខ្មៅនោះ មើលទៅដូចជារ៉ូបអញ្ចឹង ពិតជាសាកសមនិងប្រណិតយ៉ាងខ្លាំង ។ 

ស្បែកជើង

ស្បែកជើងកែងខ្មៅនេះជារបស់ប្រេន Saint Laurent មានឈ្មោះថា Betty Pumps ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛2,093,700 ($516) ។

  1. ឈុតទី៨: ឈុតកូឡាបសពណ៌ស

ក្រវិល

ក្រវិលផ្លាទីន18K នេះជារបស់ប្រេន Tiffany&Co. មានឈ្មោះថា Graduated Link Earrings ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៛23,530,600 ($5,800)

រ៉ូបកូឡាបស

រ៉ូបកូឡាបសនេះជារបស់ប្រេន Mihano Momosa ហើយរ៉ូបនេះមានឈ្មោះថា រ៉ូបខ្លីមានផ្កា (Mini Dress with Flower Detail) មានតម្លៃប្រមាណ ៛9,348,718 ($2,303)។ វាជារ៉ូបដែលប្រេននេះដាក់បង្ហាញដើម្បីអបអរសាទរ សម្រាប់ ការបង្កើតនូវហាងអនឡាញ របស់គេនាឆ្នាំ ២០២០ ។ 

8. ឈុតទី៩: បែបគួរឲ្យស្រឡាញ់ (Cute)

បូសក់

ក្រឡេកមើលមកឈុតទី៩នេះ Rosé តែងខ្លួនបែប ក្មេងគួរឲ្យស្រឡាញ់ (Innocent) តែម្តង ជាពិសេសកូនបូសក់ផ្កាតូចច្រឡឹងនេះតែម្តង ។ អ្នកដែលចាប់អារម្មណ៍នេះអាចសាកច្នៃធ្វើខ្លួនឯងក៏បាន (DIY) ។  

អាវយឺត, អាវក្រៅ, ខោខ្លី, ស្បែកជើងឃ្លុប

ក្នុងឈុតនេះ Rosé ពាក់អាវយឺតស ប៉ុន្តែមិនដឹងថាជាម៉ាកអ្វីទេ ដោយស្លៀកខោខ្លីពណ៌ស និង ពាក់អាវរោមសត្វពីលើ ។ ឈុតនេះ យើងរាល់គ្នាអាចពាក់ស្រឌៀងនេះបានជាមួយនឹងសម្លៀកបំពាក់ដែលយើង មានស្រាប់ក្នុងទូ​តែម្តង ព្រោះ គ្រាន់តែពាក់អាវយឺតស, ខោខ្លីស , ស្បែកជើងឃ្លុបស មកជាការស្រាច់ ។ 

  1. ឈុតទី១០: រ៉ូបផ្កាឈូក

ក្រវិល

ក្រវិលនេះជារបស់ប្រេន Tiffany&Co. ដែលមានឈ្មោះថា triple drop earrings ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៛12,982,400 ($3,200) ។

ចិញ្ចៀន

ចិញ្ចៀនទាំង3វង់ ដែលRosé ពាក់ក្នុងឈុតចុងក្រោយនេះជារបស់ប្រេន Tiffany&Co. ហើយមានឈ្មោះនិងតម្លៃដូចខាងក្រោម៖

  • ចិញ្ចៀនបាល់ធំ (Ball Ring) មានតម្លៃ ៛6,085,500 ($1,500)
  • ចិញ្ចៀនបាល់តូច (Small ball ring) មានតម្លៃ ៛4,057,000 ($1,000)
  • ចិញ្ចៀនបន្តោងបាល់ (Ball dangle ring) មានតម្លៃ ៛12,572,600 ($3,099)

រ៉ូប

រ៉ូបមានរំភើយ នេះជារបស់ប្រេន HALEIA ហើយវាមានឈ្មោះថា Voluminous Ruffle Sleeved Mini Dress ត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ៛9,168,820 ($2,260) ទៅ ៛10,085,700 ($2,486) ។

ស្បែកជើង

ស្បែកជើងនេះឈុតជាមួយនឹងរ៉ូបខាងលើ ដោយវាជារបស់ម៉ាក HALEIA ដូចគ្នាដែរ ។ ស្បែកជើងនេះ មានឈ្មោះថា Plaided Ruffled Detailed Heels ដែលត្រូវបានដាក់លក់ក្នុងតម្លៃ ៛1,440,200 ($355) ។

Filed Under: CELEBRITY FASHION

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved