• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / CELEBRITY FASHION / Selena’s outfit from Ice Cream MV

Selena’s outfit from Ice Cream MV

December 16, 2020 by SLEEK PEAK

សម្លៀកបំពាក់របស់ កញ្ញា Selena Gomez ក្នុងបទ Ice Cream ដែលច្រៀងជាមួយ នឹង Blackpink មើលទៅមានពណ៌ឆើតឆាយ ស្អាតបែបស្រស់ស្រាយ ហើយថែមទាំងគួរឲ្យស្រឡាញ់ (Cute) ។

 នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ តារាចម្រៀងដ៏ល្បីកញ្ញា Selena Gomez ជាមួយក្រុមតារាចម្រៀងស្រី Blackpink ប្រចាំប្រទេសកូរ៉េខាងត្បួង ឬ ត្រូវបានគេស្គាល់ ទូទាំងពិភពលោកថាជា Kpop បានចេញបទថ្មីដែល មានចំណងជើងថា ការ៉េមកី – Ice Cream (កុំយល់ច្រឡំ មិនមែនបទរបស់ពូពែកមី ដែលច្រៀងជាមួយកញ្ញារ៉ាប៊ី ទេ គ្រាន់តែមានចំណងជើងដូចគ្នាតែប៉ុណ្ណោះ) ។ មិនត្រឹមតែបទចម្រៀងទេដែលទទួលបានការចាប់អារម្មណ៍ សូម្បីតែសម្លៀកបំពាក់របស់ តារាទាំង៥ដួង ក៏ទទួលបានចំណាប់អារម្មណ៍ខ្លាំងដែរ ។ តោះយើងទៅមើល សម្លៀកបំពាក់របស់ កញ្ញា Selena Gomez ទាំង៤ឈុតតែម្តងទៅ​! ។ 

Related Article: Blackpink Jisoo’s outfit from Ice Cream MV

ឈុតទី១ បែបនាវិក (Navy Style)

ក្រវិលកង

ក្រវិលកងមាសដែល Selena ពាក់ក្នុងឈុតបើកឡានការ៉េមនេះ ជារបស់ប្រេន Jennifer Fisher ។ ក្រវិលនេះត្រូវបានគេ ឲ្យឈ្មោះថា BABY PETITE MAEVE HOOPS ដែលមានតម្លៃ $750 ។

អាវប៊ីគីនីឆ្នូត

ឈុតទីមួយរបស់ Selena មានម៉ូតបែបសម្លៀកបំពាក់នាវិក (Inspire from Navy style) ។ ប៊ីគីនីឆ្នូតទទឹងពណ៌ស លាយក្រហមនេះ លំអដោយឡេវបញ្ឆោត វាជាម៉ូតជំនាន់ដើម ឬហៅថា Retro ។ អាវនេះជារបស់ប្រេន Shoshanna ដែលមានឈ្មោះថា Textured Red Stripe Retro Button Top ហើយតម្លៃដើមរបស់វា គឺ $195  ។

ខោប៊ីគីនីឆ្នូត

Selena ស្លៀកខោប៊ីគីនី ឈុតជាមួយនឹងអាវខាងលើ ដែលក៏ជាស្តាយនាវិកបែប Retro ដូចគ្នា ហើយមានលំអដោយ ឡេវបញ្ឆោតជាជួរសងខាងជើងទាំងពីរ ។ ខោនេះគឺមានប្រេនដូចគ្នាជាមួយនឹងអាវដែរ គឺ Shoshanna ដែលមានឈ្មោះថា Textured Red Stripe High Waist Button Bottom ហើយតម្លៃដើមរបស់វា គឺ $128 ។ អាវ និងខោនេះ ត្រូវបានដាក់លក់ជាឈុត តែអ្នកទិញមានជំរើក្នុងការទិញដាច់ដោយឡែកក៏បាន ។ 

ឈុតទី២ បែបកីឡា

ក្រវិលកង

ម៉ូតសក់របស់ Selena ក្នុងឈុតទី២នេះធ្វើឲ្យក្រវិលដែលគាត់ពាក់នោះលេចធ្លោយ៉ាងខ្លាំង។ ក្រវិលនេះ ត្រូវបានគេហៅថា BABY PETITE MAEVE HOOPS របស់ប្រេន Jennifer Fisher ដែលមានតម្លៃ $750 ។ 

មួក

ឈុតទី២ គឺបែបកីឡា ប៉ុន្តែ Selena ពាក់មួកប្លាស្ទិចពណ៌បៃតងនេះត្រូវបានគេស្គាល់ថាជា មួក Casino Visor ។ ព្រោះនៅចុងសតវត្សទី ១៩ ដល់ពាក់កណ្តាលសតវត្សរ៍ទី ២០ មួកនេះត្រូវបានពាក់ដើម្បីការពារភ្នែកពីពន្លឺ ទប់ស្កាត់ការការនឿយហត់របស់ភ្នែក ។ មួកនេះត្រូវបានពាក់ជាពិសេសដោយអ្នកធ្វើការដែល ប្រើប្រាស់ភ្នែក សំឡឹងខ្លាំង ហើយក្នុងនោះក៏មានអ្នកចែកសន្លឹកបៀរក្នុង កាស៊ីណូផងដែរ ដែលមួកនោះដូចជាឯកសណ្ឋាន របស់គេអញ្ចឹង ។ ក្រោយមកមួកនោះត្រូវបានគេហៅវាថាជា មួក Casino Visor ។  មួកនេះមិនមានប្រភពប្រេន ជាក់លាក់នោះទេ ហើយជាទូទៅតម្លៃរបស់វាមានចាប់ពី $2.99 ទៅ $7.95 ។ 

វ៉ែនតា

វ៉ែនតានេះពិតជាសមជាមួយនឹងបទ Ice Cream នេះមែន ព្រោះមើលមួយភ្លែតគឺមានរាងធម្មតា តែតាមពិតវ៉ែនតានេះ មានរាងដូចជាពេល ការ៉េមរលាយ អញ្ចឹង ។ វ៉ែនតានេះត្រូវបានគេហៅថា Drip Sunglasses ដោយ ប្រភពដើមជាក់លាក់របស់វាមិនជាក់លាក់ទេ តែឃើញថាមានលក់ច្រើននៅលើទីផ្សារអនឡាញ ។ ដោយមានតម្លៃចាប់ពី $9.45, $16.43 រហូតដល់ $49.99 ។

Related Article: Blackpink Jennie’s outfit from Ice Cream MV

អាវជាប់ខោ

អាវជាប់ខោនេះមានម៉ាក Puma ដែលយើងឃើញគេដាក់ប្រេននៅខាងមុខតែម្តង ។ វាមានឈ្មោះថា 

Classics Women’s Unitard ​ដែលមានតម្លៃដើម $50 ។ 

ស្បែកជើង

ស្បែកជើងដែលSelena ពាក់ក្នុងឈុតបែបកីឡានេះគឺមានម៉ាក Puma ដូចអាវជាប់ខោផងដែរ ។ ស្បែកជើង

PUMA x VON DUTCH Future Rider Women’s Sneakers នេះមានតម្លៃ $110 ។ 

ឈុតទី៣ បែបCute Cute

ក្រវិលកង

ក្រវិលកងដែលព័ទ្ធជុំវិញដោយត្បូងនេះ មានឈ្មោះថា Clear Jupiter Crystal Earrings ជារបស់ប្រេន HNV ហើយតម្លៃរបស់វាគឺ $145 ។

អាវពងជីងចក់

អាវពងជីងចក់ពណ៌ទឹកក្រូច មានចងខាងមុខនេះជារបស់ប្រេន For Love & Lemons ។ អាវខ្លីបែប Cute Cute នេះ មានឈ្មោះថា Auburn Dot Crop Top ដែលតម្លៃដើមរបស់វាគឺ $145 ។ 

ខោពងជីងចក់

ក្នុងឈុតនេះគឺសុទ្ធតែពងជីងចក់តែម្តង ។ ទោះជាអាវនិងខោមានពណ៌មិនឈុតនឹងគ្នា ហើយទំហំ ពងជីងចក់មិនប៉ុនគ្នា ទៀត ប៉ុន្តែនៅពេលពាក់ជាមួយគ្នា មើលទៅពិតជាសាកសម និងស្អាតខ្លាំង ។ ខោនេះមានម៉ាក We Wore What ដែលគេហៅខោនោះថា Etoile Shorts  ដែលមានតម្លៃ $160 ។ វាក៏មានឈុតអាវដូចនឹងខោនេះផងដែរ ។ ប្រសិនបើអ្នកវិញ តើអ្នកពេញចិត្តពាក់បែប Selena ឬ ពាក់ជាឈុត? 

ស្បែកជើងខ្លា

ស្បែកជើងពណ៌ស ដែលរំលេចដោយក្រឡាខ្លា នេះគឺមានម៉ាក  Puma ហើយស្បែកជើងនេះត្រូវបានគេដាក់ឈ្មោះ ថា PUMA x CHARLOTTE OLYMPIA Cali Sport Women’s Snes រីឯតម្លៃរបស់វាវិញគឺ $90 ។ 

ឈុតទី4 បែប 1940-50

ក្រវិលកង

Selena ពាក់ក្រវិលកងដែលព័ទ្ធជុំវិញដោយត្បូងដូចឈុតទី៣ ដែលមានឈ្មោះថា Clear Jupiter Crystal Earrings របស់ប្រេន HNV ហើយតម្លៃរបស់វាគឺ $145 ។ 

អាវជាប់ខោ

ក្នុងឈុតនេះ Selena ស្លៀកពាក់បែប ឆ្នាំ1940 និង 1950 គឺស្តាយ Modern Pin-up ។ អាវជាប់ខោខ្លី (Romper) ពណ៌លឿង ដែលមានក្រឡាការ៉ូ ហើយមានម៉ូតស្មាសំយេះនេះ ជារបស់ប្រេន lèRumi ហើយឈុតនេះមានឈ្មោះថា Sienna Romper ដែលមានតម្លៃដើម $168 ។

ស្បែកជើងកែងសគ

ស្បែកជើងកែងសគពណ៌ផ្កាឈូកនេះ ធ្វើឲ្យឈុតរបស់ Selena កាន់តែមានស្តាយ Modern Pin-up  បន្ថែមទៀត ។ ស្បែកជើងនេះ មានម៉ាក Gucci ហើយត្រូវបានគេហៅថា Scarlet leather sandals តម្លៃរបស់វា គឺ $ 590 ។

Selena គឺជា អ្នកតំណាងប្រេនរបស់ Puma (Brand Ambassador)  ហេតុនេះយើងឃើញថាគាត់ បានពាក់សម្លៀកបំពាក់ ពីប្រេននេះច្រើនជាងគេ ក្នុងបទ Ice Cream ។ រីឯស្តាយនៃការស្លៀកពាក់វិញ គឺបែប Retro 1940 – 1950 ប៉ុន្តែមើលទៅពិជាស្អាតនិងទាន់សម័យ ។ តើអ្នកចាប់អារម្មណ៍ស្តាយបែបនេះទេ​?

Filed Under: CELEBRITY FASHION

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved