• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / FASHION ED / កំពស់កែងស្បែកជើងរបស់នារី ដឹងទេថាកំពស់កែងស្បែកជើងរបស់នារីមានប៉ុន្មានប្រភេទ?

កំពស់កែងស្បែកជើងរបស់នារី ដឹងទេថាកំពស់កែងស្បែកជើងរបស់នារីមានប៉ុន្មានប្រភេទ?

March 7, 2021 by SLEEK PEAK

ស្បែកជើងរបស់អ្នកអាចមានម៉ូតកែងដាច់ ឬកែងជាប់ (កែងឆ្នាំងអ៊ុត) ប៉ុន្តែកំពស់របស់វា ស្ថិតក្នុងកំពស់ស្តង់ដារទាំង៥ ។

ដែលលឺគេនិយាយលេងថា «ពាក់ស្បែកជើងកែង ដើម្បីលើកកម្ពស់ស្រ្តី» ដែរទេ?​ ជាក់ស្តែងគឺលើក​ពិតមែន តែក៏អាស្រ័យលើកំពស់របស់កែងស្បែកជើងនោះដែរ 😂😂😂 ។ កែងស្បែកជើងមានច្រើនប្រភេទ ច្រើនម៉ូត ហើយក៏មានកំពស់ខុសគ្នាៗផងដែរ ។ ក្នុងអត្ថបទនេះ យើងនឹងលើកយកកំពស់ស្បែកជើង ទាំង ៥ មកបរិយាយ ។ ស្បែកជើងរបស់អ្នកអាចមានម៉ូតកែងដាច់ ឬកែងជាប់ (កែងឆ្នាំងអ៊ុត) ប៉ុន្តែកំពស់របស់វា ស្ថិតក្នុងស្តង់ដារ ទាំង៥ខាងដូចខាងក្រោម ៖ 

1.បាតរាប (Flat)
2.កែងទាប (Low Heels)
3.កែងល្មម (Medium Heels)
4.កែងខ្ពស់(High Heels)
5.កែងខ្ពស់ខ្លាំង/កែងក្រាស់ (Very High Heels/Platform Heels)

១. បាតរាប (Flat)

សំដៅលើស្បែកជើងដែលមានបាតរាបស្មើរដី ឬ មានកំពស់មិនលើសពី 2.5cm ។ កែងរាបបែបនេះគឺសាកសមសម្រាប់សឹងតែគ្រប់ម៉ូតស្បែកជើង មិនថាឃ្លុប ឬសង្រែក ។ ចំនុចពិសេសសម្រាប់បាតរាបនេះគឺ ងាយស្រួលដើរ ពោលគឺផ្តល់ផាសុខភាពដល់អ្នកពាក់តែម្តង ។  

២. កែងទាប (Low Heels)

ជាប្រភេទកែងតូចដែលមានកំពស់ទាប គឺមិនលើសពី 5cm ហើយកែងកំពស់នេះ មិនសូវឆើតឆាយ នោះទេ គឺរម្យទមតែម្តង ។ កែងនេះមានកំពស់ទាប ហេតុនេះសម្រាប់អ្នកដែលមិនមានទំនុកចិត្តដើរកែងខ្ពស់ ឬទើបរៀនពាក់កែងដំបូង អាចសាកល្បងជាមួយកែងប្រភេទនេះបាន ។ កែងប្រភេទនេះក៏មានភាពពេញនិយមសម្រាប់ អ្នកធ្វើការផងដែរ ដោយវាមិនឆើតឆាយពេក ហើយងាយស្រួលដើរ ។   

៣. កែងល្មម (Medium Heels)

កែងកំពស់នេះជាធម្មតាមានកំពស់ចាប់ពី 5cm ទៅ 10cm និយាយទៅគឺមិនខ្ពស់ពេក ហើយក៏មិនទាបពេក ។ ប្រសិនអ្នកចង់សន្សំសំចៃនោះអ្នកគួរជ្រើរើសកែងកំពស់នេះព្រោះវាមានលក្ខណៈសមរម្យ (Professional) ដែលអាចពាក់ធ្វើការបាន ហើយថែមទាំងឆើតឆាយបន្តិច ដែលសាកសមសម្រាប់ចូលរួមកម្មវិធីជប់លាងផ្សេងៗ ទៀតផង ។

៤. កែងខ្ពស់ (High Heels)

កែងនេះមានកំពស់ចាប់ពី 10cm ឡើងទៅ ។ កែងប្រភេទនេះមានលក្ខណៈដូចកែងល្មមដែរ គឺសាកសមសម្រាប់ធ្វើការ និងវិធីជប់លាងផ្សេងៗ ប៉ុន្តែវារាងឆើតឆាយជាងបន្តិច ហេតុនេះវាសាកសមសម្រាប់អ្នក ដែលចេះពាក់កែងស្រាប់ ។ កែងប្រភេទនេះ ពិបាកដើរ និងរោយជើងបន្តិច ប៉ុន្តែវាធ្វើឲ្យអ្នកពាក់ មើលទៅពោរពេញដោយទំនុកចិត្ត ឯករាជ្យ ហើយឃើញរាងស្អាត និងស៊ិចស៊ីថែមទៀតផង ហេតុនេះបើចង់ស្អាត មានតែទ្រាំ 😆😆 ។ 

៥. កែងខ្ពស់ខ្លាំង/កែងក្រាស់ (Very High Heels/Platform Heels)

ជាស្បែកជើងដែលមានកែងខាងមុខក្រាស់ ដើម្បីធ្វើឲ្យវាមានកំពស់ខ្ពស់ខ្លាំង ។​ កែងនេះធ្វើឲ្យអ្នកពាក់ ពិបាកដើរ ហើយបើដួល ឬក្រឡាច់ជើងវិញ គឺដឹងតែថ្លោះជើងតែម្តង ។ ប៉ុន្តែម៉ូតរបស់វាមានលក្ខណៈឆើតឆាយ សាកសមសម្រាប់អ្នកលេងម៉ូត (Fashionista) ចូលរួមកម្មវិធីជប់លាង ឬការណាត់ជួបបែបឆើតឆាយផ្សេងៗ (Night out) ។ 

Filed Under: FASHION ED

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved